ជាតិ
មេធាវី អ៊ីវ ប៉ូ​លី​៖ ការថតរូប ឬ​សំឡេង​គេ​ដោយ​គ្មាន​ការអនុញ្ញាត គឺ​ត្រូវ​ជាប់ពន្ធនាគារ និង​សង​សំណង​
19, Aug 2018 , 7:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ការ​លួច​ថតរូប​ភាព វីដេអូ និង​សំឡេង​របស់​នរណាម្នាក់ ហើយ​យកទៅ​ផ្សព្វផ្សាយ គឺ​ត្រូវ​ប្រឈម​ច្បាប់ ព្រហ្មទណ្ឌ និង​រដ្ឋប្បវេណី​។ ជន​ដែល​លួច​ថត​នោះ គឺអាច​ពិន័យ​ជាប់ពន្ធនាគារ​ពី​១​ខែ ទៅ​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១​សែន​រៀល ទៅ​១០​លាន​រៀល​។ ស្ថានភាព​នៃ​ការ​ទទួលទោស​ក៏​អាស្រ័យ​លើ​ផលប៉ះពាល់​ទៅលើ​ជនរងគ្រោះ​ផងដែរ​។ នេះ​បើតាម​ការអះអាង​របស់​លោក​មេធាវី អ៊ីវ ប៉ូ​លី គ្រូបង្រៀន​ច្បាប់​នៃ​សាលា​មេធាវី និង​ជា​មេធាវី​នៃ​ក្រុម​មេធាវី JC LAW​។​



​ខាងក្រោម​នេះ គឺជា​កិច្ច​សម្ភាស​រវាង​កញ្ញា ថា​ន រស្មី ជាមួយ​លោក​មេធាវី អ៊ី ប៉ូ​លី មេធាវី​នៃ​ក្រុម​មេធាវី JC LAW និង​ជា​គ្រូបង្រៀន​ច្បាប់​នៃ​សាលា​មេធាវី អំពី​ការ​ទទួលទោស​លើ​ជន​ដែល​លួច​ថតរូប ឬ​វីដេអូ​របស់គេ​ដោយ​គ្មាន​ការអនុញ្ញាត​៖
 

 

ការទទួល​ទោស​នេះ មិន​ត្រឹមតែ​សាមញ្ញ​ជន​នោះទេ សូម្បីតែ​មន្ត្រី​សមត្ថកិច្ច​ដែល​លួច​ថត​វីដេអូ​រូបភាព​ឬ​សំឡេង​របស់​ជនណាម្នាក់ ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ នោះ​ក៏ត្រូវ​ទទួលទោស​ផងដែរ​។​
 
​លោក​មេធាវី បាន​បញ្ជាក់ថា ប្រសិនជា​ករណី​អ្នក​ថត​បាន​ប្រាប់​ទៅ​សាមីខ្លួន​មុនពេល​ថត ទោះ​មិនមាន​ការឆ្លើយតប​អ្វី​ពី​អ្នក​ភាគី​ម្ខាង​ទៀត​ក្ដី វា​មានន័យថា​ភាគី​ម្ខាង​ទៀត​បាន​យល់ព្រម ដូច្នេះមិនមាន​ការទទួល​ទោស​នោះទេ។
 
​យ៉ាងណាមិញ​ការថតរូប​ដើម្បី​ធ្វើជា​ភស្តុតាង ដោយ​មិន​យកទៅ​ផ្សព្វផ្សាយ​ជា​សារ​ធា​រណៈ​អាច​មិនត្រូវ​ទទួលទោស​ឡើយ​។ នេះ​បើតាម​លោក​មេធាវី អ៊ីវ ប៉ូ​លី​៕

Tag:
 ច្បាប់​
 ​លួច​ថត
© រក្សាសិទ្ធិដោយ thmeythmey.com