ជាតិ
បាក់ឌុប
បាក់​ឌុប​៖ មុខវិជ្ជា​ប្រឡង​រសៀល​នេះ គីមីវិទ្យា ភូមិវិទ្យា និង​ភាសាបរទេស​
20, Aug 2018 , 12:09 pm        
រូបភាព
ដោយ: ថ្មីៗ
​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញវិជ្ជា (​បាក់​ឌុប​) បន្ត​ដំណើរការ​ចាប់ពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ចន្ទ​នេះ ដោយ​បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ ត្រូវ​ប្រឡង​មុខវិជ្ជា​គីមីវិទ្យា និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ប្រឡង​មុខវិជ្ជា​ភូមិវិទ្យា បន្ទាប់មក គឺ​ភាសាបរទេស​។​



​មុខវិជ្ជា​ទីមួយ គីមីវិទ្យា ឬ​ភូមិវិទ្យា ប្រព្រឹត្តទៅ​រយៈពេល​៩០​នាទី ពោលគឺ​ពី​ម៉ោង​២ ដល់​ម៉ោង​៣ និង​៣០​នាទី រីឯ​ភាសាបរទេស មានដំណើរ​ការប្រឡង​រយៈពេល​៦០​នាទី​។​

​កាលពី​ព្រឹក​ថ្ងៃ​ដដែល​នេះ បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ បាន​ប្រឡង​លើ​មុខវិជ្ជា ប្រ​វ​តិ្ត​វិទ្យា និង​ជីវវិទ្យា រីឯ​បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ប្រឡង​មុខវិជ្ជា ផែនដី និង​បរិស្ថានវិទ្យា បន្ទាប់មក ប្រវត្តិវិទ្យា​៕




© រក្សាសិទ្ធិដោយ thmeythmey.com