ជាតិ
រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ អាចមាន​សិទ្ធិ​ចេញ​លិខិត​សាងសង់​ផ្ទះ លើ​ផ្ទៃដី​៥០០​ម៉ែត្រការ៉េ​
21, Aug 2018 , 8:59 am        
រូបភាព
រូបភាពពីគេហទំព័រក្រសួងមហាផ្ទៃ
រូបភាពពីគេហទំព័រក្រសួងមហាផ្ទៃ
ដោយ:
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្ដេច ស ខេង បានប្រគល់​សិទ្ធិ​ទៅ​អភិបាល​រាជធានី​-​ខេត្ត​ទាំងអស់ ចេញ​ដីកា​ធ្វើ​ប្រតិភូកម្ម​មុខងារ ដល់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ដើម្បី​ចេញ​លិខិតអនុញ្ញាត​សាងសង់​លំនៅឋាន ដែលមាន​ផ្ទៃក្រឡា​សំណង់​ត្រឹម ៥០០​ម៉ែត្រការ៉េ និង​មាន​កម្ពស់​មិន​លើសពី ៤​ជាន់ រួមទាំង​ជាន់​ផ្ទាល់​ដី​(E0 E1 E2 E3)​។ នេះ​បើតាម​លិខិត​របស់ សម្ដេច ស ខេង តប​តាម​ការស្នើ​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ។​



​សម្ដេច ស ខេង បាន​បញ្ជាក់ថា មូល​ហេតុដែល​ក្រសួង​ប្រគល់​សិទ្ធិ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ អាច​ចេញ​លិខិត​សាងសង់​លំនៅឋាន ដែល​មិន​លើសពី​៥០០​ម៉ែត្រការ៉េ​នេះ គឺជា​ការឆ្លើយតប​ទៅនឹង​តម្រូវការ​សាងសង់​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន និង​ដើម្បី​ជំរុញ​ការផ្ដល់សេវា​រដ្ឋបាល​ផ្នែក​សំណង់ ។​

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជា​ឲ្យ​អភិបាល​រាជធានី​-​ខេត្ត ប្រញាប់​ចេញ​ដីកា​ធ្វើ​ប្រតិភូកម្ម​មុខងារ​នេះ ឲ្យ​បាន​មុន​ដំណាច ខែសីហា ឆ្នាំ​២០១៨៕

Tag:
 ស ខេង​
 ​ប្រតិភូកម្ម​មុខងារ​
 ​លំនៅឋាន
© រក្សាសិទ្ធិដោយ thmeythmey.com