ជាតិ
បាក់ឌុប
បាក់​ឌុប​ព្រឹក​នេះ អក្សរសាស្ត្រ និង​រូបវិទ្យា​សម្រាប់​វិទ្យាសាស្ត្រ គណិតវិទ្យា និង​សីលធម៌ ពលរដ្ឋ​វិជ្ជា សម្រាប់​វិទ្យាសាស្ត្រ​សង្គម​
21, Aug 2018 , 6:39 am        
រូបភាព
ដោយ: ថ្មីៗ
​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា (​បាក់​ឌុប​) ឈានដល់​ថ្ងៃទី​ពីរ​ហើយ ដោយ​ព្រឹក​នេះ បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ​ត្រូវ​ប្រឡង​អក្សរសាស្ត្រ​ខ្មែរ និង​រូបវិទ្យា រីឯ​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ត្រូវ​ប្រឡង​គណិតវិទ្យា និង​សីលធម៌ ពលរដ្ឋ​វិជ្ជា​។



​ការប្រឡង​នៅ​ព្រឹក​ថ្ងៃទី​២១ ខែសីហា នេះ វិញ្ញាសា​ទី​១ ប្រព្រឹត្តទៅ​ពី​ម៉ោង​៧​កន្លះ ដល់​ម៉ោង​៩ ចំណែក​វិញ្ញាសា​ទី​២ ចាប់ផ្តើម​ពី​ម៉ោង​៩​កន្លះ រហូតដល់​ម៉ោង​១១ ៕



© រក្សាសិទ្ធិដោយ thmeythmey.com