ជាតិ
លោក កឹម សុខា មិន​ត្រូវបាន​បញ្ជូនមក​តុលាការ​ឡើយ​
22, Aug 2018 , 9:58 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ដូច​ការគ្រោងទុក តុលាការ​កំពូល បើកសវនាការ​លើករ​ណី​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជុំវិញ​សំណើសុំ​នៅក្រៅ​ឃុំ នៅ​ថ្ងៃទី​២២ សីហា​នេះ​។ សវនាការ​នេះ មានតែ​វត្តមាន​មេធាវី​ការពារ​ក្តី​ប៉ុណ្ណោះ ពោលគឺ​គ្មាន​វត្តមាន​លោក កឹម សុខា ឡើយ​។



​ងាក​មក​ក្រៅ​សវនាការ​វិញ មាន​អង្គការ​សង្គម​ស៊ីវិល​ជាតិ​-​អន្តរជាតិ សកម្មជន​សិទ្ធិមនុស្ស ព្រះសង្ឃ និង​អ្នកកាសែត កំពុង​នៅ​ជុំគ្នា តាមដាន​សវ​នា​ក្តី​លោក កឹម សុខា នេះ​។​

​លោក កឹម សុខា បាន​ជាប់ឃុំ​ខ្លួន​ជិត​មួយឆ្នាំ​ហើយ ពាក់ព័ន្ធ​នឹង​ករណី​ឃុបឃិត​ជាមួយ​បរទេស ។ អតីត​ប្រធាន​គណបក្សប្រឆាំង​រូបនេះ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពីដើម​ខែកញ្ញា ឆ្នាំ​២០១៧៕
















Tag:
 កឹម សុខា​
  តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com