ជាតិ
​តំបន់​មួយចំនួន​នៅ​ភ្នំពេញ​ត្រូវ​ដាច់​ភ្លើង​ដោយសារ EDC ដំឡើង​បរិក្ខារ​អគ្គិសនី​ថ្មី
23, Aug 2018 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ អគ្គិសនី​កម្ពុជា​(EDC) នឹង​ផ្អាក​ចរន្ត​ភ្លើង​បណ្តោះអាសន្ន  ដើម្បី​ជួសជុល ផ្លាស់ប្តូរ និង​ដំឡើង​បរិក្ខារ​អគ្គិសនី​ថ្មីៗ​។ EDC បាន​បញ្ជាក់ថា ការផ្អាក​ចរន្ត​ភ្លើង​នេះ ធ្វើឡើង ចាប់ពី​ម៉ោង​៩​ព្រឹក ដល់​ម៉ោង​៥​ល្ងាច ពីថ្ងៃ​ទី​២៣ ដល់ ថ្ងៃទី​២៦ ខែសីហា ។​



​សេចក្តីជូនដំណឹង​រប​ស់​អគ្គិសនី​កម្ពុជា បាន​ឲ្យ​ដឹងថា ថ្ងៃទី​២៣ ខែសីហា តំបន់​ដែល​ត្រូវ​ផ្អាក​ចរន្ត​ភ្លើង មាន​តំបន់​ភ្លើង​លេខ​D០៥ ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ​, តំបន់​ភ្លើង​លេខ OP០២០ P៧៤២ P១៧៩០ ក្នុង​ក្រុង​តាខ្មៅ តំបន់​ភ្លើង​មួយចំនួន ក្នុង​សង្កាត់​ទឹកថ្លា និង​សង្កាត់​ភ្នំពេញ​ថ្មី​។

​ថ្ងៃទី​២៤ ខែសីហា តំបន់​ភ្លើង​ដែល​ត្រូវ​បិទ​អគ្គិសនី​មាន តំបន់​លេខ​P១៩៦២ P២១០៨ ក្នុង​សង្កាត់​ចោមចៅ​ទី​១ និង​តំបន់​ភ្លើង​មួយចំនួន​ក្នុង​សង្កាត់​កា​កាប​ទី​១-​ទី​២ សង្កាត់​ដង្កោ សង្កាត់​ជើងឯក សង្កាត់​សំរោងក្រោម និង​សង្កាត់​គោក​រកា​។​

​ដោយឡែក តំបន់​លេខ​P១៧៨៣ P១៨៩៣ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី និង​តំបន់​ភ្លើង​មួយចំនួន​ក្នុង​សង្កាត់​ដង្កោ សង្កាត់​បឹងទំពន់​ទី​១-​ទី​២  និង​សង្កាត់​ចាក់អង្រែលើ ត្រូវបាន​EDC ផ្អាក​ចរន្ត​ភ្លើង​នៅ​ថ្ងៃទី​២៦ ខែសីហា​៕



Tag:
 អគ្គិសនី​
  EDC
  ភ្នំពេញ​
© រក្សាសិទ្ធិដោយ thmeythmey.com