ជាតិ
សម្ដេច ស ខេង ប្រាប់​ឲ្យ​អ្នក​ពន្លត់​អគ្គិភ័យ ជួយ​ពលរដ្ឋ​រងគ្រោះ ដោយ​មិនត្រូវ​ប្រកាន់វណ្ណៈ​
23, Aug 2018 , 8:59 am        
រូបភាព
រូបភាពពីគេហទំព័រក្រសួងមហាផ្ទៃ
រូបភាពពីគេហទំព័រក្រសួងមហាផ្ទៃ
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្ដេច ស ខេង បានប្រគល់​រថយន្ត​ពន្លត់អគ្គីភ័យ ឲ្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត ចំនួន​៨៧​គ្រឿង ដើម្បី​ពង្រឹង​ការជួយ​សង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​។ នេះ​បើតាម​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​២២ ខែសីហា​។



​សម្ដេច ស ខេង បាន​និយាយថា ការប្រគល់​រថយន្ត​អគ្គិភ័យ ៨៧​គ្រឿង បន្ថែម​លើ​រថយន្ត​នេះ នៅតាម​រាជធានី​-​ខេត្ត ដើម្បី​អនុវត្ត​ឲ្យ​ស្របតាម​នីតិវិធី​លទ្ធកម្ម និង​ដាក់ពង្រាយ​នៅតាម​ខេត្ត​-​ស្រុក និង​ឃុំ​-​សង្កាត់ ក្នុង​ការផ្ដល់​ភាពងាយស្រួល​ជួយ​អន្តរាគមន៍​ទប់ស្កាត់ និង​ពន្លត់​អគ្គិភ័យ​ឲ្យ​បាន​ទាន់ពេលវេលា​។​



​ថ្លែង​ក្នុង​ពិធី​ប្រគល់​រថយន្ត​អគ្គិភ័យ នៅ​ថ្ងៃទី​២២ សីហា សម្ដេច ស ខេង បាន​ប្រាប់​ទៅ​បណ្តា​អង្គភាព​ទាំងអស់​ដែល​ទទួលបាន​រថយន្ត​ពន្លត់​អគ្គិភ័យ ត្រូវខិតខំ​ប្រឹងប្រែង​ជួយ​ប្រជាពលរដ្ឋ ដែល​បាន​រងគ្រោះ​ដោយ​អគ្គិភ័យ ដោយ​មិនត្រូវ​ប្រកាន់​វណ្ណ​:​ឡើយ ។​

​រថយន្ត​ទាំង​៨៧​គ្រឿង​នេះ គឺជា​ប្រភេទ ISUZU ម៉ាក​FTR  ដែលមាន​ចំណុះ​៦.០០០​លីត្រ ហើយ​មាន​គុណភាព​ខ្ពស់ ពី​ប្រទេស​ចិន​៕


Tag:
 រថយន្ត​អគ្គីភ័យ​
 ​ស ខេង
© រក្សាសិទ្ធិដោយ thmeythmey.com