ជាតិ
សង្គមជាតិ
អនុរដ្ឋមន្ត្រីការបរទេសអង់គ្លេស ស្នើសម្ដេច ស ខេង ចែករំលែកបទពិសោធន៍ពីការប្រយុទ្ធប្រឆាំងជួញដូរសត្វព្រៃខុសច្បាប់
× ភ្នំពេញ៖ អង់គ្លេស ស្នើរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចែករំលែកបទពិសោធន៍ និងទទួលយកបទពិសោធន៍ ពីបណ្តាប្រទេសនានា នៅលើសកលលោក ជុំវិញការទប់ស្កាត់ជួញដូរសត្វព្រៃ។ សំណើនេះ ធ្វើឡើងនៅក្នុងជំនួបរវាងលោក Mark Field អនុរដ្ឋមន្ត្រីការបរទេសអង់គ្លេស និងសម្ដេច ស ខេង កាលពីថ្ងៃទី២២ ខែសីហា។
រដ្ឋាភិបាលអង់គ្លេស នឹងរៀបចំសន្និសីទស្តីពី «ការប្រយុទ្ធប្រឆាំងនៃការជួញដូរសត្វព្រៃខុសច្បាប់» នៅខែតុលាខាមុខ។ នេះបើតាមលោក Mark Field ដែលស្នើឲ្យសម្ដេច ស ខេង ទៅចូលរួមក្នុងកម្មវិធីនេះ ព្រោះវាមានសារៈសំខាន់សម្រាប់ការបង្ក្រាបការជួញដូរសត្វព្រៃ ,ឧក្រិដ្ឋកម្មឆ្លងដែន ,ការលាងលុយកខ្វក់ និងបទល្មើសផ្សេងៗទៀត ដែលមានលក្ខណៈអង្គការចាត់តាំង។លោក Mark Field បានបញ្ជាក់ ៖«ជាពិសេស នោះគឺជាឱកាសដែលកម្ពុជាបានបែងចែករំលែកបទពិសោធន៍ និងទទួលយកបទពិសោធន៍ពីបណ្តាប្រទេសនានាមួយចំនួននៅលើសកលលោកផងដែរ»។
ជាមួយគ្នានេះ សម្ដេច ស ខេង ចាត់ទុកសន្និសីទនេះ គឺជាគំនិតល្អ ដែលវាមិនត្រឹមតែជួយដល់កម្ពុជា ក្នុងការអភិរក្សនូវធនធានសត្វកម្រនោះទេ ប៉ុន្តែវាអាចរួមចំណែកក្នុងការអភិរក្សដល់ធនធានធម្មជាតិព្រៃឈើ ដែលធ្វើឲ្យបរិស្ថានល្អប្រសើរផងដែរ ។
លោក Mark Field បានធ្វើដំណើរបំពេញទស្សនកិច្ចទៅកាន់ប្រទេសចំនួន ៦ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានកម្ពុជា និងឡាវ ជាដើម៕
Tag:
ស ខេង
Mark Field
សត្វព្រៃខុសច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com