ជាតិ
​បាក់​ឌុប​៖ ឈានដល់​ដំណើរការ​ស្រង់ បូក​ពិន្ទុ តាម​កុំព្យូទ័រ ហើយ​
29, Aug 2018 , 10:30 am        
រូបភាព
រូបភាពបានពីក្រសួងអប់រំ យុវជន និងកីឡា
រូបភាពបានពីក្រសួងអប់រំ យុវជន និងកីឡា
​ដំណើរការ​កំណែ​លើ​សន្លឹក​កិច្ចការ​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​) ឆ្នាំ​២០១៨ បានបញ្ចប់​ហើយ​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៩ ខែសីហា នេះ​។ បើតាម​ក្រសួង​អប់រំ យុវជន និង​កីឡា​សន្លឹក​វិញ្ញាសា​បេក្ខជន​ប្រឡង​(MCS) និង​ឯកសារ​ផ្សេងៗ ត្រូវបាន​ដឹក​យកទៅ​រក្សាទុក​នៅ​នាយកដ្ឋាន​កិច្ចការ​ប្រឡង ដើម្បី​រៀបចំ​ដំណើរការ ស្រង់ បូក​ពិន្ទុ តាម​កុំព្យូទ័រ​។

 
 
​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អះអាង​ពី​ដំណើរការ​ទៅដោយ​រលូន​នៃ​ដំណើរការ​កំណែ​លើ​សន្លឹក​កិច្ចការ​បេក្ខជន​នា​រយៈពេល​ប៉ុន្មាន​ថ្ងៃក្រោយ​មកនេះ ដោយមាន​ការចូលរួម​សង្កេតការណ៍​ជាប្រចាំ​ពី​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU)​។ 
 
​ដំណើរការ​កំណែ​លើ​សន្លឹក​កិច្ចការ​បេក្ខជន​ប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៨ បាន​អនុវត្ត​ឡើង​កាលពី​ថ្ងៃទី​២៣ ដល់​ថ្ងៃទី​២៩ ខែសីហា ក្នុង​មណ្ឌល​កំណែ​១០​កន្លែង នៅ​រាជធានី​ភ្នំពេញ ជាមួយ​ម​ន្រី្ត​កំណែ ចំនួន​១៤ ៤៦៤​នាក់​។​
 
​សន្លឹក​វិញ្ញាសា​បេក្ខជន​ប្រឡង​(MCS) និង​ឯកសារ​ផ្សេងៗ ត្រូវបាន​ដឹក​យកទៅ​រក្សាទុក​នៅ​នាយកដ្ឋាន​កិច្ចការ​ប្រឡង ដើម្បី​រៀបចំ​ដំណើរការ ស្រង់ បូក​ពិន្ទុ តាម​កុំព្យូទ័រ​។  បន្ទាប់ពី​បញ្ចប់​ដំណាក់កាល​នេះ ក្រសួង​នឹង​ប្រកាស​លទ្ធផល​នៅ​ថ្ងៃទី​១១ ខែកញ្ញា សម្រាប់​បេក្ខជន​ប្រឡង​នៅ​មណ្ឌល​ភ្នំពេញ​-​ខេត្តកណ្ដាល និង​លទ្ធផល​បេក្ខជន​ប្រឡង   នៅតាម​ខេត្ត​ផ្សេងៗ នឹង​ប្រកាស​លទ្ធផល​នៅ​ថ្ងៃទី​១២​កញ្ញា​៕
 

Tag:
 អប់រំ​
  ប្រឡង​
  បាក់​ឌុប​
  ភ្នំពេញ​
© រក្សាសិទ្ធិដោយ thmeythmey.com