ជាតិ
​​​ន​យោ​បាយ​ជាតិ​
សមត្ថកិច្ច មាន​តម្រុយ​ច្រើន លើ​ករណី​ប្លន់​ធនាគារ​RHB
01, Sep 2018 , 10:36 am        
រូបភាព
រូបពីហ្វេសប៊ុកលោក គៀត ច័ន្ទថារិទ្ធ
រូបពីហ្វេសប៊ុកលោក គៀត ច័ន្ទថារិទ្ធ
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ជាង​មួយ​សប្ដាហ៍​ហើយ ដែល​សមត្ថកិច្ច​កំពុង​ស្វិតស្វាញ ប្រដេញ​ប្រកៀក​ក្រុមចោរប្លន់​ធនាគារ RHB ឥណ្ឌូ​ឆៃ​ណា ។ ដ្បិត​មិនទាន់​សម្រេច​លទ្ធផល​ផ្លែផ្កា​ក្តី ប៉ុន្តែ​សមត្ថកិច្ច បាន​តម្រុយ​វិ​វត្ត​ច្រើនលើករ​ណី​ប្លន់​ធនាគារ​នេះ​។​

 
​ស្នងការរង​នគរបាលជាតិ​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​បង្ហើប​យ៉ាងខ្លី​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ករណី​ប្លន់​ធនាគារ​នេះ សមត្ថកិច្ច​កំពុងមាន​របាយការណ៍​ក្នុង​ដៃ​ច្រើន ដើម្បី​តាម​ប្រមាញ់​ចាប់ខ្លួន​ក្រុមចោរ​ទាំង​នោះ​។ «​ការតាមដាន​នេះ សមត្ថកិច្ច​យើង​មាន​តម្រុយ​និង​ភាព​រីកចម្រើន​ទៅមុខ ប៉ុន្តែ​យើង​ត្រូវ​រក្សា​ការសម្ងាត់​ដើម្បី​ទុក​ភារកិច្ច​ឲ្យ​សមត្ថកិច្ច​តាមដាន​សិន​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ​។​
 
​កាលពី​ថ្ងៃទី​២៣ សីហា​កន្លងមក មាន​ករណី​ប្លន់​ធនាគារ​RHB ឥណ្ឌូ​ឆៃ​ណា នៅលើ​ផ្លូវ​ម៉ៅ​សេទុង ដែល​ជនល្មើស​ទាំងនោះ មាន​គ្នា​ចំនួន​៤ ដោយ​ផ្អែក​តាម​វីដេអូ​ពី​កា​ម៉េ​រ៉ា​សុវត្ថិភាព ខណៈ​ទឹកប្រាក់​ដែល​ត្រូវបាន​ចោរ​យក​នោះ មានការ​លើកឡើង​ក្រៅផ្លូវការ​ថា មាន​ចំនួន​ប្រមាណ​១០​ម៉ឺន​ដុល្លារ​អាមេរិក​៕

Tag:
 គៀត ច័ន្ទ​ថា​រិ​ទ្ធ​
  RHB
  ឥណ្ឌូ​ឆៃ​ណា
© រក្សាសិទ្ធិដោយ thmeythmey.com