ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ជួង ជូ​ងី មេធាវី​ការពារ​ក្ដី​លោក គឹម សុខ នឹង​ចូល​សវនាការ​តាម​ដីកា​កោះហៅ​
03, Sep 2018 , 5:01 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លាង សំណាត់ បាន​កោះហៅ​លោក ជួង ជូ​ងី មេធាវី​ការពារ​ក្ដី​លោក គឹម សុខ ឲ្យ​ចូល​ស្ដាប់​ការបំភ្លឺ​របស់​កូនក្តី​លោក នៅ​ថ្ងៃទី​១៤ ខែកញ្ញា ខាងមុខ​។ លោក ជួង ជូ​ងី នឹងចូលរួម​ក្នុងនាម​ជា​មេធាវី​ការពារ​សិទ្ធិ​លោក គឹម សុខ​។​


 
​ដ្បិត​មិនទាន់​ដឹង​ដំណឹង​ពី​លោក គឹម សុខ ក្តី ប៉ុន្តែ​លោក ជួង ជូ​ងី ត្រៀមខ្លួន​ជាស្រេច​ចូល​តាម​ការកោះហៅ​របស់​តុលាការ​។ លោក​មេធាវី ជួង ជូ​ងី បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​មិនទាន់​បានទទួល​ព័ត៌មាន​អ្វី​ពី​គាត់​(​គឹម សុខ​) នៅឡើយ​ទេ បើ​គាត់​ទទួលបាន​ដីកាកោះ គាត់​នឹង​ទាក់ទង​មក​ខ្ញុំ​។ ចំពោះ​ព័ត៌មាន​រឿង​គាត់​ភៀសខ្លួន ខ្ញុំ​មិនបាន​ទទួល​ព័ត៌មាន​អ្វី​ច្បាស់លាស់​ទេ ចឹ​ង​ខ្ញុំ​មិនអាច​និយាយ​អ្វី​បានទេ​»​។​
 
​នៅក្នុង​ដីការ​កោះហៅ​របស់​តុលាការ ដែល​ចេញ​ដោយ​ចៅក្រម​ស៊ើបសួរ​លោក លាង សំណាក់ បានបញ្ជាក់​ថា​លោក គឹម សុខ ត្រូវបាន​ជាប់ចោទ​ពីបទ បរិហាកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់ ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទ៍ ដែល​បាន​ប្រព្រឹត្តិ​ទៅ​កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៧​។ ក្នុងករណី​ដែល​លោក គឹម សុខ មិន​ចូលខ្លួន​តាម​ការកំណត់​ខាងលើ​ទេ តុលាការ​នឹង​ចេញ​ដីការ​បង្គាប់​ឲ្យ​នាំខ្លួន​។ នេះ​បើតាម​ដីការ​កោះហៅ​របស់​តុលា​ការចុះ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨៕

Tag:
 នយោបាយ​
 ​អ្នកវិភាគ​
 ​គឹម​សុខ​
 ​ជួង ជូ​ងី
© រក្សាសិទ្ធិដោយ thmeythmey.com