ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
លោក ច័ន្ទ​ពេញ​ពន្លឺ បង្កើត​Startup ពេល​កំពុង​រៀន​ឆ្នាំ​ទី​២
04, Sep 2018 , 7:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ យុវជន ញ៉េវ ច័ន្ទ​ពេញ​ពន្លឺ បាន​បង្កើត​អាជីវកម្ម Startup យីហោ Cdev Tec នៅពេល​លោក​ជា​និស្សិត​ឆ្នាំ​ទី​២​មក​ម្លេះ​។ Cdev Tec ជា​សេវាកម្ម​បង្កើត​គេហទំព័រ​ដល់​បណ្ដា​ក្រុមហ៊ុន​អាជីវកម្ម​ផ្សេងៗ​នៅ​កម្ពុជា ដែល​មកទល់ពេលនេះ​ដំណើរការបាន​រយៈពេល​២​ឆ្នាំ​មកហើយ​។ 


 
​ផ្ដើមចេញពី​ការទទួលបាន​ជ័យលាភី​ក្នុង​កម្មវិធី​មួយ​លើ​វិស័យ​បច្ចេកវិទ្យា ដែល​គាំទ្រ​ដោយ​មូល​និ​ធី​អាស៊ី លោក ញ៉េវ ច័ន្ទ​ពេញ​ពន្លឺ បាន​ដើរ​មួយ​ជំហាន​ទៀត​ចូលក្នុង​អាជីវកម្ម Startup ។ ដោយសារ​កម្មវិធី​មួយ​នេះ និង​ការបង្កើត​ទំនាក់ទំនង​ក្នុង​មជ្ឈដ្ឋាន​នានា បានធ្វើ​ឲ្យ​យុវជន​រូបនេះ​ចាប់ផ្ដើម​មាន​គេ​ស្គាល់​ច្រើន និង​ទទួលបាន​គម្រោង ជា​បន្តបន្ទាប់ ដែល​អាច​រក​ចំណូល​ទប់​ដំណើរការ Startup  របស់ខ្លួន​។ ធ្លាប់ជា​និស្សិត​រៀន​ផង ធ្វើ Startup ផង និង​បច្ចុប្បន្ន​ធ្វើការ​ក្នុង​គម្រោង​របស់​ក្រុមហ៊ុន​ល្បី​ផ្សេងៗ​ទៀត តើ​យុវជន​រូបនេះ មានគំនិត​ជុំវិញ​ការបង្កើត Startup បែបណា​ដែរ​? 

​សូម​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក ញ៉េវ ច័ន្ទ​ពេញ​ពន្លឺ ដូចតទៅ​នេះ​៖
  


 
 
​លោក ញ៉េវ ច័ន្ទ​ពេញ​ពន្លឺ ឲ្យ​ដឹងផង​ដែរ​ថា លោក​នឹង​បន្ថែម​សេវាកម្ម​ផ្សេងៗ​ទៀត​ដែល​ពាក់ព័ន្ធ​គ្នា​ទៅក្នុង​អាជីវកម្ម​របស់លោក ដើម្បី​និរន្តរភាព​អាជីវកម្ម​មួយ​នេះ ដ្បិតថា​សេវាកម្ម​បង្កើត​គេហទំព័រ មាន​មនុស្ស​មួយចំនួន​កំពុង​ធ្វើ​រួចមកហើយ​៕

Tag:
 ញ៉េវ ច័ន្ទ​ពេញ​ពន្លឺ​
  Cdev Tec
  Startup
© រក្សាសិទ្ធិដោយ thmeythmey.com