ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋសភា​នីតិកាលទី៦ បើក​កិច្ចប្រជុំ​ដំបូងនៅព្រឹកនេះ
05, Sep 2018 , 7:44 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖  រដ្ឋសភា បើក​កិច្ចប្រជុំ​ដំបូង​នៃ​នីតិកាល​ទី​៦ ក្រោម​ព្រះរាជាធិបតី នៃ​ព្រះករុណា ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី នៅ​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៨ ។​


 
​តំណាងរាស្ត្រ​ទាំង​១២៥​រូប ដែល​សុទ្ធតែ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា នឹងត្រូវ​ប្រកាស​សុពល​ភាព​ជូន នៅក្នុង​កិច្ចប្រជុំ​លើកដំបូង​របស់​រដ្ឋសភា​។ ពេល​រសៀល​ក្នុង​ថ្ងៃ​ដដែល តំណាងរាស្ត្រ​ទាំងនោះ នឹងត្រូវ​ចូលទៅ​ស្បថ​ក្នុង​ព្រះបរមរាជវាំង មុននឹង​ចូលកាន់​តំណែង​។ 
 
​ក្រោយមក​មួយថ្ងៃ គឺ​ថ្ងៃទី​៦ ខែកញ្ញា រដ្ឋសភា នឹង​បើក​កិច្ចប្រជុំ​ជា​លើក​ទី​ពីរ ដើម្បី​រៀបចំ​រចនាសម្ព័ន្ធ​នៃ​ថ្នាក់ដឹកនាំ​រដ្ឋសភា និង​បង្កើត​រដ្ឋាភិបាល​ក្នុងពេល​ជាមួយគ្នា​តែម្តង (​បោះឆ្នោត​ជា​កញ្ចប់​)​។ ការបង្កើត​ក្បាលម៉ាស៊ីន​រដ្ឋសភា​និង​សមាសភាព​រដ្ឋាភិបាល​អាណ​ត្តិ​ទី​៦ តាមរយៈ​ការបោះឆ្នោត​ជា​កញ្ចប់​នេះ គឺធ្វើឡើង​តាម​នីតិវិធី ដែល​មានចែង​ក្នុង​មាត្រា​៤​នៃ​រដ្ឋធម្មនុញ្ញ​បន្ថែម​។ 
 
​ថ្នាក់ដឹកនាំ​រដ្ឋសភា ដែល​សំដៅ​នោះ រួមមាន ប្រធានរដ្ឋសភា និង​អនុប្រធានរដ្ឋសភា​ទាំង​ពីររូប រួមទាំង​ប្រធាន​និង​អនុប្រធាន​នៃ​គណៈកម្មការ​ជំនាញ​នានា​របស់​រដ្ឋសភា​។ ចំណែក​សមាសភាព​រដ្ឋា​ភិ​បាល រួមមាន នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​៕
 

Tag:
 នយោបាយ​
 ​រដ្ឋសភា​
 ​នីតិកាល​ទី​៦
© រក្សាសិទ្ធិដោយ thmeythmey.com