ជាតិ
សេដ្ឋកិច្ច
ក្រសួងពាណិជ្ជកម្ម កៀងគរ​ផលិតផល​ខ្មែរ មក​ដាក់តាំង​បង្ហាញ​ក្នុង​ពិធីបុណ្យ​សមុទ្រ​ឆ្នាំនេះ​
08, Sep 2018 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្នុងឱកាស​បុណ្យ​សមុទ្រ​ឆ្នាំ​២០១៨ នៅ​ខេត្តកោះកុង ក្រសួងពាណិជ្ជកម្ម​ប្រកាស​កៀងគរ​ផលិតផល​ខ្មែរ​សម្រាប់​ដាក់តាំង​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​មួយ​នេះ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង នៅ​ថ្ងៃទី​៧​ខែកញ្ញា​។​



​ក្រសួងពាណិជ្ជកម្ម​នឹង​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​ផលិតផល​ខ្មែរ​«​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ​» ក្នុងឱកាស​បុណ្យ​សមុទ្រ​ឆ្នាំ​២០១៨ នៅ​ខេត្តកោះកុង ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៦​ខែធ្នូ​។ ការរៀបចំ​ពិព័រណ៍​នេះ មាន​គោលបំណង​ទាញ​ការចាប់អារម្មណ៍​របស់​ប្រជាពលរដ្ឋ ឲ្យ​ងាក​មក​គាំទ្រ​ផលិតផល​ក្នុងស្រុក​ឲ្យ​បាន​ច្រើន​។ 
 
​ក្រសួងពាណិជ្ជកម្ម​នឹង​ប្រមូល​កៀងគរ​ផលិតផល​ខ្មែរ ដែលមាន​គុណភាព​ខ្ពស់ សុវត្ថិភាព វេច​ខ្ចប់​ល្អ ពី​ទូទាំងប្រទេស មក​ដាក់តាំង​បង្ហាញ និង​ស្វែងរក​ដៃគូ​យកទៅលក់​បន្ត ក្នុងឱកាស​ពិធីបុណ្យ​សមុទ្រ ខាងមុខនេះ​។​
 
​ម្ចាស់​អាជីវកម្ម​ផលិតកម្ម ដែលមាន​បំណង​ចូលរួម​តាំង​បង្ហាញ​ផលិតផល​របស់ខ្លួន​ក្នុង​ព្រឹត្តិការណ៍​នេះ ត្រូវ​រួសរាន់​ដាក់ពាក្យ​នៅ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​នៃ​ក្រសួងពាណិជ្ជកម្ម​៕ 



Tag:
 ផលិតផល​ខ្មែរ​
  បុណ្យ​សមុទ្រ
© រក្សាសិទ្ធិដោយ thmeythmey.com