ជាតិ
អ្នកនាំពាក្យ៖ ក្រសួង​សុខាភិបាល​រៀបចំ​ពិធីគោរព​វិញ្ញាណក្ខន្ធ​លោក Beat Richner នារសៀលនេះ
10, Sep 2018 , 10:47 am        
រូបភាព
ដោយ: ថ្មីៗ
ក្រសួងសុខាភិបាល​កំពុង​រៀបចំ​ទីតាំង​រៀបចំ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​លោកវេជ្ជបណ្ឌិត Beat Richner នៅទីស្តីការក្រសួង​នារសៀល​ម៉ោង​៣​ថ្ងៃទី​១០​ខែកញ្ញានេះ។ លោកវេជ្ជបណ្ឌិត លី សុវ៉ាន់ អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល បាន​បញ្ជាក់ដំណឹងនេះ​ប្រាប់សារព័ត៌មានថ្មីៗ មុននឹង​លោកបន្ថែមថា លោករដ្ឋមន្ត្រី​ ម៉ម ប៊ុនហេង នឹង​ដឹកនាំ​ក្នុងពិធី​គោរព​វិញ្ញាណក្ខន្ធ​នេះ។



នារសៀល​ថ្ងៃទី​១០​ខែកញ្ញា​នេះ​ដែរ នៅឯមន្ទីរគន្ធបុប្ជា​ទី៤​ក្បែរវត្តភ្នំ​ ការគោរពវិញ្ញាណក្ខខន្ធលោកវេជ្ជបណ្ឌិត Beat Richner ដែលគេស្គាល់ថាគ្រូពេទ្យ​ទេវតា​សង្គ្រោះកុមារកម្ពុជានោះ នឹង​ត្រូវបើកជាផ្លូលការ​នៅម៉ោង​៤​រសៀល​។ នេះបើតាម​លោកវេជ្ជបណ្ឌិត Denis Laurent នាយករងនៃមន្ទីរពេទ្យ​គន្ធបុប្ជា៕



© រក្សាសិទ្ធិដោយ thmeythmey.com