ជាតិ
CAM-ASEAN រៀបចំសិក្ខាសាលាដ៏ធំប្រចាំឆ្នាំលើកទី៤ ក្រោមការគាំទ្ររបស់ក្រសួងអប់រំ
× ថ្ងៃ ១៤ ខែកញ្ញា កន្លងទៅ CAM-ASEAN រៀបចំសិក្ខាសាលាដ៏ធំមួយប្រចាំឆ្នាំ ស្តីពី ការតម្រង់ទិសលើមុខជំនាញនៅថ្នាក់ឧត្តមសិក្សា ក្រោមការគាំទ្ររបស់ ក្រសួងអប់រំ យុវជន និងកីឡា នាមជ្ឃមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ។ កម្មវិធីដ៏មានអត្ថប្រយោជន៍មួយនេះ ប្រព្រឹត្តិធ្វើឡើងក្រោមអធិបតីភាពរបស់លោក ឯកឧត្តម យក់ ង៉ុយ រដ្ឋាលេខាធិការ ក្រសួង អប់រំ យុវជន និង កិឡា, លោក សៀង សុបញ្ញា អគ្គនាយក របស់ សាលា CAM-ASEAN, វាលគ្មិនកិត្តិយសជាច្រើននាក់ និង សិក្ខាកម្មជាច្រើនផ្សេងទៀត។
ក្នុងសិក្ខាសាលានេះ វាលគ្មិន ដែលមានសមត្ថភាព និងចំណេះជំនាញច្បាស់លាស់ជាច្រើន បានផ្ដល់ជាចំណេះដឹង ទស្សនៈ ក៏ដូចជាគន្លឹះផ្សេងៗជាច្រើនជូនដល់ សិក្ខាកម្មទាំងមូល ជាពិសេសជាការតម្រង់ទិសដ៏ត្រឹមត្រូវសម្រាប់ប្អូនៗដែលទើបប្រលងជាប់ទី១២ ។
ប្អូនស្រីម្នាក់ដែលទទួលបាននិទេស B មកពីរាជធានីភ្នំពេញបានប្រាប់ថា៖ « ខ្ញុំមកចូលរួមសិក្ខានៅថ្ងៃព្រោះ ខ្ញុំចង់ស្វែងយល់ពីជីវិតនៅសកលវិទ្យាល័យ ខ្ញុំចង់ដឹងថានៅពេលដែលបញ្ជប់កាសិក្សានៅថ្នាក់វិទ្យាល័យតើយើងគួរត្រៀមខ្លួន និងធ្វើយ៉ាងម៉េចដើម្បីឲ្យយើងជ្រើរើសផ្លូវត្រូវ»។ ប្អូនស្រីបានបន្តទៀតថា ៖ «សម្រាប់អ្នកផ្សេងគេប្រហែលជាដឹងថាខ្លួនឯងចង់ធ្វើអ្វីហើយ ប៉ុន្តែសម្រាប់ខ្ញុំនៅមិនទាន់ដឹងថាខ្លួន ឯងចង់ធ្វើអ្វីឲ្យប្រាកដនៅឡើយទេ ហេតុនេះទើបខ្ញុំចូលរួមសិក្ខានៅថ្ងៃនេះ ដើម្បីបានគន្លឹះ ឬជាយោបល់ផ្សេងពីវាលគ្មិនជំនាញៗ ដើម្បីយកមកពិចារណា»។
លោក សៀង សុបញ្ញា អគ្គនាយក សាលា CAM-ASEAN បានមានប្រសាសន៍ថា ៖ « នេះជាសិក្ខាលើកទី៤ ហើយដែលយើងបានរៀបចំ។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង តម្រង់ទិសដ៏ត្រឹមត្រូវជូន ប្អូនៗដែលទើបតែនឹងជាប់បាក់ឌុប។ សិក្ខាសាលានេះក៏ជាការផ្សារភ្ជាប់រវាងរៀមច្បងជំនាន់មុនដែលជោគជ័យក្នុងជីវិត ដើម្បី បានចូលរួមចែករំលែកទស្សនៈ និងបទពិសោធន៍ដែលជោគជ័យជូនដល់ប្អូនៗដែលទើបតែប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)។ លោកបន្តថា ៖ «ខ្ញុំដឹងថាកាប្រឡងជាប់នេះជាការដូរដ៏សំខាន់បំផុតសម្រាប់ប្អូនដែលទើបនឹងប្រឡងជាប់ទី១២ ប៉ុន្តែពេលនេះប្អូនៗត្រូវជ្រើសរើសជំនាញ១ ដែលអាចដើរជាមួយប្អូនអស់មួយជីវិត។ ពិតជាណាស់សិក្ខាសាលាមួយនេះនឹងជាចង្កៀងបំភ្លឺផ្លូវដ៏ត្រឹមត្រូវសម្រាប់ប្អូនៗ ដើម្បីកាត់បន្ថយហានិភ័យនាពេលខាងមុខ។ ជាចុងក្រោយខ្ញុំសូមផ្ដាំផ្ញើដល់ប្អូនៗទាំងអស់គ្នាត្រូវដាក់ចិត្តរៀនសូត្រ៤ឆ្នាំទៅមុខទៀតនេះ ចាប់ជំនាញមួយដែលច្បាស់លាស់សម្រាប់ខ្លួន ប្អូនៗត្រូវចាប់ផ្ដើមរៀនភាសាឲ្យបានពូកែ រៀនបច្ចេកឲ្យបានពូកែទើបអាចដើរទាន់គេបានក្នុងពេលបច្ចុប្បន្ន ហើយចុងក្រោយប្អូនៗត្រូវបើកទស្សនៈវិស័យចូលទៅអន្តជាតិ និងចង់ឲ្យប្អូនៗក្លាយជាបុគ្គម្នាក់ដែលអាចបង្កើតការងារដល់អ្នកដ៏ទី»៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com