កីឡាជាតិ
ណាហ្គា​ខ​ប និង​គិរីវង់​សុខ​សែន​ជ័យ ទទួល​ជ័យជម្នះរៀងៗខ្លួន
30, Jun 2013 , 11:18 pm        
រូបភាព
ស៊ុន សុវណ្ណរិទ្ធី រកគ្រាប់​បាល់​បើក​ឆាកនា​ជំនួបរវាងណាហ្គាខប និងនគរបាលជាតិ
ស៊ុន សុវណ្ណរិទ្ធី រកគ្រាប់​បាល់​បើក​ឆាកនា​ជំនួបរវាងណាហ្គាខប និងនគរបាលជាតិ
Friday អ្នកនាំជ័យជម្នះ​សម្រាប់គិរីវង់លើក្រសួងការពារជាតិ
Friday អ្នកនាំជ័យជម្នះ​សម្រាប់គិរីវង់លើក្រសួងការពារជាតិ
ដោយ: រួបរួម
ណាហ្គា​ខ​ប និង​គិរីវង់​សុខ​សែន​ជ័យ សុទ្ធតែ​ដណ្តើមបាន​បី​ពិន្ទុ​រៀងខ្លួន​នា​ជំនួប​សប្តាហ៍​ទី១៧នៃ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ២០១៣ នា​រសៀល​ថ្ងៃអាទិត្យ ទី៣០ ខែឧសភា នៅលើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ។



ណាហ្គា​ខ​ប​បាន​បំបាក់​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ២-០ តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​របស់ ស៊ុន សុវណ្ណ​រិទ្ធី នៅក្នុង​តង់​ទីមួយ និង​ទៀប វឌ្ឍនៈ​នៅក្នុង​តង់​ទី​ពីរ។ ណាហ្គា​ខ​ប​បាន​ដណ្តើម​ចំណាត់ថ្នាក់​លេខ៤វិញ ដោយមាន២៨ពិន្ទុ ខណៈ​នគរបាលជាតិ​នៅ​ទ្រឹង​ជាមួយនឹង១៩ពិន្ទុ និង​ឈរ​នៅ​ចំណាត់ថ្នាក់​ទី៧ ។

ដោយឡែក​ជំនួប​គូ​ទីមួយ គិរីវង់​សុខ​សែន​ជ័យ បាន​បំបាក់​ក្រសួងការពារជាតិ ២-១ ។ អ៊ុ​ព កា ម៉ុ​ល រក​គ្រាប់​បាល់​នាំមុខ​ឲ្យ​ការពារជាតិ ប៉ុន្តែ​ក្រោយមក មិត្ត​រួម​ក្រុម​របស់គេ អ៊ុង វី​តា បាន​ភ្លាត់ស្នៀត​ធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួន។ ការប្រកួត​ដំណើរការបាន​ជាង​មួយ​ម៉ោង Nwakuna Friday រកបាន​គ្រាប់​បាល់​ជ័យជម្នះ​សម្រាប់​គិរីវង់។

បី​ពិន្ទុ​បន្ថែម​នាំ​ឲ្យ​គិរីវង់​ឈរ​នៅ​លេខ៤ដោយមាន២៧ពិន្ទុ​ស្មើ​ក្រុម​លេខ៥ បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត។ ដូច្នេះ​ជាមួយនឹង​ការប្រកួត​មួយលើកទៀត​ដែល​នៅ​សេស​ល់ ណាហ្គា​ខ​ប គិរីវង់ និង​បៀ​ល​ប្រាយ​នៅមាន​ពិន្ទុ​ប្រទាញប្រទង់​គ្នា​សម្រាប់​តំណែង​នៅ​តំបន់ Top 4។

មកដល់ពេលនេះ ចម្ការកៅស៊ូ​បឹងកេត​ទទួលបាន​តំណែង​លេខ១ ខណៈ​ភ្នំពេញ​ក្រោ​ន​អាច​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ២ ឬ​លេខ៣ ។ ដោយឡែក​ស្វាយរៀង បើទោះបីជា​ពួកគេ​មិនទាន់​ជាប់១០០ភាគរយ​ក្តី ប៉ុន្តែ​បើ​យោងតាម​ស្ថានភាព​បច្ចុប្បន្ន ពួកគេ​អាច​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ៣ ឬ​លេខ៤ ។ ណាហ្គា​ខ​ប គិរីវង់ និង​បៀ​ល​ប្រាយ​នៅ​មានការ​ប្រទាញប្រទង់​គ្នា​សម្រាប់​តំណែង​មួយ​នៅ Top 4 ។

អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ និង​ក្រសួងការពារជាតិ បាន​បាត់បង់​ឱកាស​ក្នុងការ​ប្រជែង​ចូល​តំបន់ Top 4 ហើយ ខណៈ​អាស៊ី​អឺរ៉ុប និង​ព្រឹទ្ធសភា គឺជា​ក្រុម​ដែល​ត្រូវ​កាត់ចោល៕


© រក្សាសិទ្ធិដោយ thmeythmey.com