អន្តរជាតិ
ប្រទេស​ចិន​បដិសេធ​កិច្ចចរចា​ជាថ្មី​ជាមួយ​ស​.​រ​.​អា​.​ដើម្បី​ដោះស្រាយ​ជម្លោះ​ពាណិជ្ជក​ម្ម
26, Sep 2018 , 7:59 pm        
រូបភាព
ដោយ: AFP
​ប្រទេស​ចិន​និយាយថា មិន​អាចធ្វើ​កិច្ចចរចា​ពាណិជ្ជកម្ម​ជាមួយ​ស​.​រ​.​អា​.​បានទេ​នៅពេល​មាន​ការយក​ពន្ធគយ​ថ្មី​ថែមទៀត​។​

 
​ស​.​រ​.​អា​.​បានដាក់​កំហិត​ពន្ធគយ​លើ​ទំនិញ​ចិន​មាន​ទឹកប្រាក់​២០០​រយ​ពាន់​លាន​ដុល្លារ ហើយ​ពន្ធគយ​សងសឹក​ដាក់​កំហិត​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​លើ​ទំនិញ​ស​.​រ​.​អា​.​មាន​ទឹកប្រាក់​៦០​ពាន់​លាន​ដុល្លារ បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​ចន្ទ​។​
 
​លោក​អនុរដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ចិន Wang Shouwen បាន​សួរ​ពួក​អ្នកកាសែត​នៅក្នុង​ក្រុង​ប៉េកាំង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​តើ​កិច្ចចរចា​ណាមួយ​អាចធ្វើ​កើត​នៅពេលនេះ​ដែល​រដ្ឋបាល​លោក Trump បានអនុម័ត «​ការ​រឹតត្បិត​ទំហំ​ធំ​» បែបនេះ​ដែល​លោក​បាន​និយាយថា​ដូចជា «​យក​កាំបិត​ដាក់​ភ្ជាប់​នឹង​ក​នរណាម្នាក់​»​។ លោក Wang បាន​ដឹកនាំ​គណៈប្រតិភូ​ចិន​មួយ​មកកាន់​រដ្ឋធានី​វ៉ាស៊ីនតោន​ដើម្បី​ធ្វើ​កិច្ចចរចា​ជុំ​ចុងក្រោយបង្អស់​រវាង​ភាគី​ទាំងពីរ​កាលពី​ខែសីហា​។​
 
​ពន្ធគយ​ស​.​រ​.​អា​.​ថ្មី​មាន​ដាក់​លើ​ផលិតកម្ម​ធ្វើ​នៅក្នុង​ប្រទេស​ចិន​រាប់ពាន់​មុខ​ដោយមាន​រួមបញ្ចូល​គ្រឿង​អេឡិចត្រូនិក ម្ហូបអាហារ គ្រឿង​ឧបករណ៍ និង​សម្ភារៈប្រើប្រាស់​ក្នុងផ្ទះ​។ ពន្ធដារ​ថ្មីៗ​ទាំងនេះ​ចាប់ផ្តើម​ចំនួន​១០​ភាគរយ បន្ទាប់មក​នឹង​ឡើងដល់​២៥​ភាគរយ​នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៩​។ នៅក្នុង​ចំណោម​វត្ថុ​ដែលមាន​រួមបញ្ចូល​ក្នុង​ពន្ធគយ​ថ្មីៗ​របស់​ចិន​លើ​ផលិត​កម្មស​.​រ​.​អា​.​មាន​ឧស្ម័ន​ធម្មជាតិ​រាវ​ផងដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com