ជាតិ
សេដ្ឋកិច្ច
សាធារណជន​អាច​ហៅ​ទៅ​លេខ ៣-២-១ ដើម្បី​ស្តាប់ដំបូន្មាន​ផ្នែក​ហិរញ្ញវត្ថុ​ពី​ធនាគារជាតិ
27, Sep 2018 , 2:27 pm        
រូបភាព
​លោក រ័ត្ន សុវណ្ណ​នរៈ អគ្គនាយក​ត្រួតពិនិត្យ​នៃ​ធនាគារជាតិ​នៃ​កម្ពុជា
​លោក រ័ត្ន សុវណ្ណ​នរៈ អគ្គនាយក​ត្រួតពិនិត្យ​នៃ​ធនាគារជាតិ​នៃ​កម្ពុជា
ដោយ:
ភ្នំពេញ​៖ ធនាគារជាតិ​នៃ​កម្ពុជា  បាន​សហការ​ជាមួយ​អង្គការ Good Return និង​ក្រុមហ៊ុន​ឯកជន​ពីរ​ទៀត ក្នុង​ការដាក់​ដំណើរការ​ប្រព័ន្ធ​ទូរ​សព្ទ ៣-២-១ សម្រាប់​ឲ្យ​សាធារណជន អាចទាក់ទង​ដោយ​ឥតគិតថ្លៃ ទាក់ទង​នឹង​ចម្ងល់​នានា​ជុំវិញ​ព័ត៌មាន​ផ្នែក​ហិរញ្ញវត្ថុ​។​



​លោក រ័ត្ន សុវណ្ណ​នរៈ អគ្គនាយក​ត្រួតពិនិត្យ​នៃ​ធនាគារជាតិ​នៃ​កម្ពុជា បានបញ្ជាក់​ឲ្យ​ដឹង តាមរយៈ​សេចក្តីជូនដំណឹង​កាលពី​ថ្ងៃទី​២៧ ខែកញ្ញា ថា ការបង្កើត​ប្រព័ន្ធ​ទូរ​សព្ទ ៣-២-១ នេះ​សម្រាប់​ផ្តល់​ចំណេះដឹង​ផ្នែក សន្សំ​ប្រាក់ និង​អត្ថប្រយោជន៍​នៃ​ការ​សន្សំ​ការប្រើប្រាស់​ឥណទាន​ប្រកបដោយ​ប្រសិទ្ធភាព និង​ការគ្រប់គ្រង​បំណុល​។

​តាមពិតទៅ សេវា ៣-២-១ ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​២០១៦ ដើម្បី​ជួយ​ប្រជាជន​ទទួលបាន​ព័ត៌មាន​គួរ​ឲ្យ​ទុកចិត្ត​តាមរយៈ​ទូរ​សព្ទ​ចល័ត​ទៅលើ​ប្រធានបទ​ជាច្រើន​ជា​ភាសា​ខ្មែរ​៕


Tag:
 ​ធនាគារជាតិ​នៃ​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com