អត្ថបទពាណិជ្ជកម្ម
CSPP ជា​សាលារៀន​ឯកជន​ទីមួយ​ដែល​គិតដល់​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​របស់​សិស្ស​
28, Sep 2018 , 3:15 pm        
រូបភាព
ដោយ:
​ដើម្បី​សម្រួល និង​កាត់បន្ថយ​ការស្តីបន្ទោស​ដល់​កូនៗ ដែល​រៀន​មិន​ពូកែ ឬ​មិនអាច​ប្រឡង​ជាប់ ដោយសារ​កត្តា​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត សាលារៀន​ខូ​លីង​វូដ​ភ្នំពេញ (CSPP) បាន​សហការ​ជាមួយ​ក្រុម​វេជ្ជបណ្ឌិត​ដែលមាន​ឯកទេស​ខាង​កុមារ និង​យុវជន​ក្រោម​អាយុ​១៨​ឆ្នាំ ឱ្យជួយ​ពិនិត្យ និង​តាមដាន​សុខភាព​សិស្សានុសិស្ស​នៅ CSPP ដោយ​ពុំ​គិតថ្លៃ​។ 
 
​តាម​ការបញ្ជាក់ ពី​ក្រុម​វេជ្ជបណ្ឌិត​ឯកទេស​មកពី​មន្ទីរ​សម្រាក​ព្យាបាល​កុមារ​ផ្កាឈូក កុមារ​ខ្លះ​មាន​បញ្ហា​ភ្នែក ឬ​រលាក​ច្រមុះ ឬ​មាន​អាចម៍ត្រចៀក​ច្រើន តែ​ឪពុកម្តាយ ឬ​អាណាព្យាបាល ពុំបាន​ចាប់អារម្មណ៍​។ កត្តា​ទាំងនេះ ធ្វើឱ្យ​កុមារ​ជួបប្រទះ​ការលំបាក​ក្នុងការ​សិក្សា ហើយ​ជា​ហ​តុ​ផល​ធ្វើឱ្យ​ពួកគាត់​ពុំ​ទទួលបាន​និទ្ទេស​ល្អ​។ ប៉ុន្តែ​ឪពុកម្តាយ ឬ​អាណាព្យាបាល​វិញ ចេះតែ​គិត​បារម្ភ​ថា កូនៗ​របស់ខ្លួន​រៀន​ខ្សោយ​។ 


 
​ដូចនេះ ដើម្បី​ជួយ​សិស្សានុសិស្ស​ទាំងអស់​ឱ្យ​ទទួលបាន​ចំណេះដឹង និង​ការអប់រំ​ពិតប្រាកដ​តាមរយៈ​គ្រូបង្រៀន​ឆ្នើមៗ​គ្រប់​កម្រិត និង​វិន័យ​តឹងរឹង CSPP​ចាប់ផ្តើម​បន្ថែម​នូវ​កម្មវិធី​ថ្មី​មួយទៀត គឺ​ផ្តល់​ការអប់រំ​ការពារ​សុខភាព​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត ជាពិសេស​អប់រំ​ដល់​ការបរិភោគ​ចំណីអាហារ​ឱ្យបាន​ត្រឹមត្រូវ ដើម្បីឱ្យ​ពួកគាត់ មាន​កាយសម្បទារ​មាំមួន និង​រៀន​ពូកែ ចាប់ពី​ឆ្នាំ​សិក្សា​ថ្មី​នេះ​តទៅ (២០១៨-២០១៩) ដោយ​មិន​គិតថ្លៃ​៕


















 
(​អត្ថបទ​ពាណិជ្ជកម្ម​)
​ 

© រក្សាសិទ្ធិដោយ thmeythmey.com