ជាតិ
សេដ្ឋកិច្ច
ក្រសួង​សេដ្ឋកិច្ច ពុំទាន់​ពិភាក្សា​យន្តការ និង​ការកំណត់​លើ​ពន្ធ​ពាណិជ្ជកម្ម​អេ​ឡិក​ត្រូ​និ​កក្នុងស្រុកទេ
29, Sep 2018 , 2:13 pm        
រូបភាព
រូបភាពបានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
រូបភាពបានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ដោយ: ថ្មីៗ
​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ពុំទាន់​ពិភាក្សា​ទៅ​យន្តការ ឬ​កំណត់​ពេលវេលា​ក្នុងការ​ប្រមូល​ពន្ធ លើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​(Online)​ក្នុងស្រុក​ទេ​។ នេះ​បើតាម​សេចក្តីបំភ្លឺ​បន្ថែម​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិ​រញ្ញា​វត្ថុ ថ្ងៃទី​២៨​កញ្ញា​។​

 
​ក្នុង​កិច្ចប្រជុំ​ស្តីពី​«​សារពើពន្ធ​អេឡិចត្រូនិក​(E-Tax)​នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច កាលពី​ថ្ងៃទី​២៥ ខែកញ្ញា ក្រសួង​គ្រាន់តែ​សិក្សា​ទិដ្ឋភាព​ទូទៅ​នៃ​E-Tax និង​ការរីកចម្រើន​របស់​សេដ្ឋ​ជី​ឌី​ថ​ល​ក្នុងប្រទេស តំបន់ និង​សាក​។ ក្នុង​កិច្ចប្រជុំ​នោះ បាន​ផ្តោត​សំខាន់​ទៅលើ​រៀបចំ​បរិស្ថាន ដើម្បី​ឲ្យ​ទីផ្សារ​សេដ្ឋកិច្ច​ឌីជីថល កម្ពុជា​មានការ​រីកចម្រើន​លូតលាស់ តាមរយៈ​ការគិតគូរ និង​រៀបចំ​ក្របខណ្ឌ​គោលនយោបាយ​គ្រប់​ជ្រុង   ដើម្បី​វ​ឌ្ឍ​ភាព​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​កម្ពុជា​។ 
 
​បន្ថែម​ពីនេះ ក្រសួង​សេដ្ឋកិច្ច បាន​ពិភាក្សា​ដោយ​ផ្តោតលើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​ឆ្លងកាត់​ព្រំដែន (Cross-border e-commerce) ដែល​ក្រុមហ៊ុន​សេវា​ផ្គត់ផ្គង់​ឌីជីថល​ក្រៅប្រទេស ដែល​នាំ​ឲ្យ​ប៉ះពាល់​ជា​អវិជ្ជា​មាន​ដល់​ការប្រកួតប្រជែង​ជាមួយ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រ​និក​ក្នុងស្រុក​។ ការសិក្សា​នេះ​ធ្វើឡើង ក្នុង​គោលបំណង​ដើម្បី​ការពារ និង​លើកស្ទួយ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​៕ 
 
 

Tag:
 E-Tax
 ​ ពន្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com