ពីនេះ ពីនោះ
«​វិច​» និង​«​វេច​» មានន័យ​ប្លែក​គ្នា​ប៉ុនណា​?
06, Oct 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ «​វិច​» និង «​វេច​» មាននៅ​ក្នុង​វចនានុក្រម​ខ្មែរ​ពិតមែន តែមាន​អត្ថន័យ​ផ្សេងគ្នា ហើយ​មាន​សូរសព្ទ​ក៏​ស្រដៀង​គ្នា​ទៀត​។ បើតាម​ការបកស្រាយ​ពី​សម្តេចព្រះសង្ឃរាជ ជួន ណាត «​វិច​» សំដៅលើ ត្បា​យ​ត្រឡប់​ចុង​ភ្ជិត​មុខ​ចូលមក​វិញ​។ ចំណែក «​វេច​» មានន័យថា ធ្វើ​ឲ្យ​បង្វេច​។


 
«​វិច​» គឺ​សំដៅលើ​អ្វីដែល​ខុស​ទ្រង់ទ្រាយ​។ ឧទាហរណ៍​៖ វិច​មាត់​, វិច​ច្រមុះ ជាដើម​។ រីឯ​ពាក្យ «​វេច​» មានន័យថា ខ្ចប់​ឲ្យ​ជា​សំណុំ ពោល វេចបាយ​, វេចសុំ វេច​ក្បិតក្បៀត​លាក់ទុក​។​ល​។ 
 
​នៅមាន​ពាក្យ​ជាច្រើន​ផ្សេងទៀត​ដែលមាន​សូរសព្ទ​ដូចគ្នា តែ​អត្ថន័យ​ខុសគ្នា​។ ពាក្យ​នោះ​មានដូចជា សូ​,​សូរ និង​សូរ្យ​, លិច ឬ​លេច​, ដុស ឬ​ដុះ​, រាជិនី ឬ​រជនី​, ស្ថាន ឬ​ឋាន​, កម្ម ឬ កាំ​,​ភ្លុក ឬ​ថ្លុក​,  សិង​, សិង្ហ ឬ​សឹង​។​ល​៕ 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com