ជាតិ
សេដ្ឋកិច្ច
ពេល​បុណ្យទាន​មាន​តម្រូវការ​ទំនិញ​ច្រើន តែ​លុយ​ក៏​ហូរ​ចេញទៅ​ក្រៅប្រទេស​ច្រើន​ដែរ
08, Oct 2018 , 7:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ពេល​មាន​ពិធីបុណ្យ​ជាតិ​ធំៗ​ម្ដងៗ តម្រូវការ​ប្រើប្រាស់​ទំនិញ​មាន​ច្រើនជាង​ថ្ងៃ​ធម្មតា ចំពោះ​ផលិតផល​មួយចំនួន​។ បុណ្យ​ភ្ជុំ មាន​តម្រូវការ​ទៅលើ​ត្រី​បន្លែ សាច់ សម្ភារ​សែន​ថ្វាយ ភេសជ្ជ  ស្រា​បៀ សម្ភារ​ប្រើប្រាស់​មួយចំនួន ជាដើម​។


 
​ទន្ទឹម​នឹងមាន​តម្រូវការ​កើនឡើង តែ​ការទាញយក​ផលប្រយោជន៍​សេដ្ឋកិច្ច​តាមរយៈ​ការផលិត​ផ្គត់ផ្គង់​តម្រូវការ ហាក់​តិចតួច​នៅឡើយ បើ​ធៀប​នឹង​ការ​នាំចូល​ទំនិញ​ពី​ក្រៅប្រទេស​។ លោក ង៉ែត ជូ អ្នកជំនាញ​សេដ្ឋកិច្ច សង្កេតឃើញថា កម្ពុជា​ជា​ប្រទេស​ប្រើប្រាស់​ផលិតផល ដែល​បាន​នាំចូល​ទំនិញ​ពី​ក្រៅ​ច្រើន​លើសលុប​។ លោក​បន្ថែមថា ឆ្លើយតប​នឹង​បញ្ហា​នេះ រដ្ឋាភិបាល ផ្នែក​ឯកជន និង​អ្នកពាក់ព័ន្ធ ត្រូវ​ជំរុញ​ការផលិត​ក្នុងស្រុក ទើប​កម្ពុជា​ក្លាយជា​អ្នកទទួលផល​យ៉ាងពិត​ប្រាកដ​ពី​តម្រូវ​ប្រើប្រាស់​ក្នុងប្រទេស​របស់ខ្លួន​។​

​ប្រសាសន៍​លោក ង៉ែត ជូ ៖




ការជំរុញ​ការផលិត និង​គាំទ្រ​ផលិតផល​ក្នុងស្រុក​ជា​ដំណោះស្រាយ​មួយ​ហើយ តែ​អ្វីដែល​មួយទៀត គឺ​ពលរដ្ឋ​អាច​កាត់បន្ថយ​ចំណាយ​ណា​ដែល​មិនចាំបាច់ និង​ខ្ចះ​ខ្ជាយ ពិសេស​ទាក់ទង​នឹង​សម្ភារ​សំណែន​ផ្សេងៗ​។ លោក ង៉ែត ជូ បាន​លើក​ថា ប្រទេស​សិង្ហ​បុរី ជា​គំរូ​ល្អ​មួយ ដោយបាន​លុបបំបាត់​ការចំណាយ​ខ្ចះ​ខ្ជាយ​មួយចំនួន ជាអាទិ៍ ការមិន​ដុត​ក្រដាសសែន​៕
​ 

© រក្សាសិទ្ធិដោយ thmeythmey.com