រូបត្លុក
កុំគិតតែពីដេកព្រួយ គួរនាំគ្នាជួយគិត…!
× ភ្នំពេញ៖ មតិមហាជនមួយចំនួនចាប់ផ្តើមព្រួយបារម្ភពីវត្តមានជនជាតិចិននៅលើទឹកដីនៃប្រទេសកម្ពុជា។ តាមពិត បើពិនិត្យលើទិដ្ឋភាពជាក់ស្តែង កម្ពុជាបច្ចុប្បន្ន បានក្លាយទៅជាដែនដីចម្រុះជាតិសាសន៍ ដូចប្រទេសដទៃទៅហើយ ពោល គឺ មិនមែនមានតែជនជាតិចិនប៉ុណ្ណោះទេ។
ដោយមិននិយាយពីសហគមន៍ជនជាតិខ្មែរអ៊ីស្លាម សហគមន៍ជនជាតិហ្វីលីពីនក៏កាន់តែរីកធំ សហគមន៍ជនជាតិបារាំង អាមេរិក អាហ្វ្រិក កូរ៉េ ចិន វៀតណាម។ល។ កាន់តែរីកធំឡើងៗនៅលើទឹកដីនៃប្រទេសកម្ពុជា។ ចរន្តនៃការរស់នៅចម្រុះជាតិសាសន៍ដូច្នេះ មិនមែនកើតឡើងតែនៅក្នុងប្រទេសកម្ពុជានោះទេ។ ចរន្តនេះ បានកើតឡើងនៅក្នុងគ្រប់ប្រទេសទាំងអស់លើពិភពលោក។
ងាកមកនិយាយពីវត្តមានជនជាតិចិនវិញ ជនជាតិចិនក៏ដូចជាជនជាតិដទៃទៀតដែរ ដូច្នេះ បើជនជាតិចិនប្រព្រឹត្តិអំពើខុសច្បាប់នៅលើទឹកដីកម្ពុជា ពួកគេត្រូវតែទទួលទោសដូចពលរដ្ឋទូទៅ។ និយាយឲ្យខ្លី មិនថាជាជនជាតិណាក៏ដោយ ឲ្យតែធ្វើសកម្មភាពខុសច្បាប់ អាជ្ញាធរខ្មែរត្រូវតែចាត់វិធានការឲ្យហ្មត់ចត់៕
© រក្សាសិទ្ធិដោយ thmeythmey.com