ជាតិ
សេដ្ឋកិច្ច
រយៈពេល១០ខែ រមណីយដ្ឋានអង្គររកចំណូលបានជាង៩៣លានដុល្លារ
×
ចំណូលពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ៩៣, ៩២៧,៩២៦ លានដុល្លារអាមេរិក ក្នុងរយៈពេល១០ខែ ឆ្នាំ ២០១៨នេះ ។ នេះបើតាមការផ្សព្វផ្សាយរបស់គ្រឹះស្ថានអង្គរ។
ក្នុងសេចក្តីជូនដំណឹងបានឲ្យដឹងទៀតថា រយៈពេលពេញ១ខែតុលា ឆ្នាំ២០១៨នេះ មានភ្ញៀវទេសចរមកទស្សនា ចំនួន ១៨៨,៤៧៤ នាក់ កើន ០,៤៩ និងចំណូល ៨,៣៤៨, ៤០៣ ដុល្លារ ថយចុះ ១,៩៦ បើធៀបនិងខែតុលា ២០១៧។
បើសរុបក្នុងរយៈពេល១០ខែ ឆ្នាំ២០១៨នេះ ភ្ញៀវទេសចរមកទស្សនារមណីយដ្ឋានអង្គរមានចំនួន ២,០៩០,០៤៣ នាក់ បើធៀបរយៈពេលដូចគ្នាននឹងឆ្នាំ២០១៧កើន ៧,៧០ ភាគរយ និងចំណូលសរុប កើន ១១,៥៣ ភាគរយ។ នេះបើតាមគ្រឹះស្ថានអង្គរ។
គ្រឹស្ថានអង្គរបានឧបត្ថម្ភថវិកាដល់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផាក្នុងរយៈពេល១០ខែក្នុងឆ្នាំ២០១៨ ចំនួន៤,១៨០,០៨៦ ដុល្លារ៕
© រក្សាសិទ្ធិដោយ thmeythmey.com