ជាតិ
កុមារាពូកែខាងអក្សរសាស្ត្រ ស៊ាប ឈៀងហេង បានអំណោយ១ម៉ឺនដុល្លារពីស្ត្រីទីមួយកម្ពុជា
× ភ្នំពេញ៖ សម្ដេច ប៊ុន រ៉ានី ហ៊ុនសែន ប្រធានសមាគមកាកបាទក្រហមកម្ពុជា បានផ្ដល់ថវិកាចំនួនមួយម៉ឺនដុល្លារ ដល់កុមារា ស៊ាប ឈៀងហេង ដើម្បីលើកទឹកចិត្តឱ្យខំប្រឹងប្រែងសិក្សារៀនសូត្របន្ត និងសម្រាប់ការសិក្សាបន្តទៅថ្ងៃអនាគត។ ឈៀងហេង ជាបេក្ខជនម្នាក់ដែលជាប់ក្នុងចំណោម Top12 នាការប្រកួតប្រជែងកម្មវិធី Cambodia’s Got Talent រដូវកាលទីពីរដែលរៀបចំដោយទូរទស្សន៍ហង្សមាស។
អ្នកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងនៃសមាគមជាតិកាកបាទក្រហមកម្ពុជា បាននាំយកថវិកាចំនួនមួយម៉ឺនដុល្លាររបស់សម្ដេច ប៉ុន រ៉ានី ទៅផ្ដល់ឲ្យកុមារា ឈៀងហេង ដោយសារតែសម្តេច កោតស្ញប់ស្ញែងដល់កុមារារូបនេះ ដែលមានចំណេះដឹងនិងទេពកោសល្យកម្ររកបាន។
ដោយសារតែសមត្ថភាពចំណេះដឹងអក្សរសាស្ត្រ បកស្រាយសុភាសិតខ្មែរ យ៉ាងស្ទាត់ជំនាញ កុមារា ស៊ាប ឈៀងហេង ត្រូវបានមហាជនស្ងើចសរសើរ និងឲ្យរហស្សនាថាជាអ្នកប្រាជ្ញវ័យក្មេង។
សមត្ថភាពនេះបានបង្ហាញនៅក្នុងកម្មវិធី Cambodia's Got Talent Season 2 ហើយបានធ្វើឲ្យគេឈានដល់វគ្គផ្តាច់ព្រ័ត្រ និងជាប់ក្នុងចំណោមបេក្ខជន១២ក្រុមចុងក្រោយ។ ទើបតែមានអាយុជាង១០ឆ្នាំ ស៊ាប ឈៀងហេង ចេះសុភាសិតខ្មែររហូតដល់ទៅ ២,៦៣០ សុភាសិត៕
Tag:
ស៊ាប ឈៀង
អប់រំ
សិស្ស
© រក្សាសិទ្ធិដោយ thmeythmey.com