អត្ថបទពាណិជ្ជកម្ម
ប្រាក់រង្វាន់៧០លានរៀលពីខារ៉ាបាវ ធ្លាក់ដល់ដៃកសិករម្នាក់នៅខេត្តពោធិ៍សាត់
× កសិករម្នាក់វ័យចំណាស់ម្នាក់ ឈ្មោះ សុង ឌី ភេទប្រុស អាយុ៥២ឆ្នាំ ដែលបច្ចុប្បន្នជាប្រជាពលរដ្ឋរស់នៅ ភូមិកំពង់ក្រសាំងក្រោម ឃុំកណ្តៀង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ មានសំណាងបានឈ្នះរង្វាន់ធំ ពីភេសជ្ជប៉ូវកម្លាំង ខារ៉ាបាវ នូវចំនួនទឹកប្រាក់៧០លានរៀល។
លោក សុង ឌី បានរៀបរាប់ឱ្យដឹងថា បច្ចុប្បន្ននេះ ចំពោះកត្តាជីវភាពគ្រួសារគឺមានភាពលំបាកខ្លាំង ដោយសារតែខ្លួនមានជំងឺប្រចាំកាយ និងធ្លាក់ខ្លួនពិការស្ទើរទាំងស្រុង មិនអាចមានលទ្ធភាពប្រកបកិច្ចការងារបាននោះទេ ពោលគឺអាស្រ័យដោយសារប្រពន្ធ និងកូនៗ ជួយទំនុកបម្រុងតែប៉ុណ្ណោះ។ ប៉ុន្តែស្រាប់តែកាលពីចុងសប្ដាហ៍កន្លងទៅនេះ លោកបានទៅលេងបងប្អូន និងអ្នកភូមិដែលនៅឆ្ងាយពីផ្ទះ ហើយអស់កម្លាំងក៏ទិញភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ មួយកំប៉ុងទទួលទាន លុះពេលគាស់ក៏ស្រាប់តែឃើញមានរង្វាន់៧០លានរៀល នៅនឹងក្រវិលកំប៉ុងតែម្ដង។ ភ្លាមនោះលោកពិតជារីករាយ និងរំភើបជាខ្លាំង ព្រោះធ្លាប់តែឃើញគេឡើងទទួលរង្វាន់នៅលើកញ្ចក់ទូរទស្សន៍ ប៉ុន្តែពេលនេះលោកក៏មានឱកាស ក្លាយជាអ្នកមានសំណាងដូចគេដែរ។ លោក សុង ឌី បានបញ្ជាក់ថា បន្ទាប់ពីទទួលបានទឹកប្រាក់រង្វាន់៧០លានរៀលនេះ លោកនឹងយកមួយចំនួនទៅព្យាបាលជំងឺ ដែលកំពុងមានជាប់ប្រចាំកាយ និងទុកមួយចំនួនទៀតសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារទៅថ្ងៃអនាគត ។ ជាមួយគ្នានេះ ផងដែរ លោកក៏បានថ្លែងអំណរគុណក្រុមហ៊ុនភេសជ្ជៈ ខារ៉ាបាវ ដែលបានបង្កើតកម្មវិធីផ្តល់រង្វាន់យ៉ាងសន្ធឹកសន្ធាប់សម្រាប់អតិថិជន ហើយក៏សូមអំពាវនាវដល់មហាជនទូទៅបន្តគាំទ្រភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ដើម្បីមានឱកាសទទួលសំណាងដូចជារូបលោក ។
សូមបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណចំពោះអតិថិជន ក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្ថែមរង្វាន់យ៉ាងសន្ធឹកសន្ធាប់ នូវចំនួនទឹកប្រាក់រហូតដល់ ៧០លានរៀល ចំនួន៥០រង្វាន់ ម៉ូតូ HONDA Dream 125 ចំនួន៥០ រង្វាន់, ទូរស័ព្ទដៃ iPhone ចំនួន៥០រង្វាន់ រួមជាមួយការផ្តល់ជូនរង្វាន់១កំប៉ុង រាប់លានកំប៉ុង និងគ្មានការកំណត់កាលបរិច្ឆេទនោះទេ។ អ្នកទទួលទាន អាចមានសំណាងបានឈ្នះរង្វាន់ធំ៧០លានរៀល,អ្នកលក់ឱ្យគេត្រូវរង្វាន់ធំ នឹងមានសំណាងបានទទួលរង្វាន់៧លានរៀល។ ដោយឡែកសម្រាប់អ្នកតាំងលក់ស្អាតជាងគេ នៅពេលក្រុមការងារចុះទៅឃើញ នឹងទទួលបានប្រាក់រង្វាន់ចំនួន៧០ម៉ឺនរៀល។
សូមចំណាំ ៖ សម្រាប់រង្វាន់ពិតប្រាកដ គឺមានតែនៅសម្បកកំប៉ុង ដែលមានអក្សរខ្មែរជាសញ្ញាសម្គាល់តែប៉ុណ្ណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com