ជាតិ
សភាពេញអង្គ នឹង​ប្រជុំ​ពិនិត្យ និង​អនុម័ត លើ​វិសោធនកម្ម​ច្បាប់ ដែល​បើកផ្លូវ​នយោបាយ​ឲ្យ​មនុស្ស​១១៨​នាក់ នៅ​ថ្ងៃទី​១៣ ធ្នូ​
11, Dec 2018 , 2:56 pm        
រូបភាព
រូបពីហ្វេសប៊ុកសម្ដេច ហេង សំរិន
រូបពីហ្វេសប៊ុកសម្ដេច ហេង សំរិន
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រដ្ឋសភា នឹង​បើក​កិច្ចប្រជុំពេញអង្គ នៅ​ថ្ងៃទី​១៣ ធ្នូ ដើម្បី​ពិនិត្យ និង​អនុម័ត​លើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ ត្រង់​មាត្រា​៤៥​ថ្មី (​ស្ទួន​) ក្នុងការ​បើកផ្លូវ​ឲ្យ​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​១១៨​នាក់ អាចធ្វើ​សកម្មភាព​នយោបាយ​ឡើងវិញ​។

 
​ក្រៅពី​របៀបវារៈ​វិសោធន​កម្ម​ច្បាប់​នេះ រដ្ឋសភា ក៏​នឹង​របៀបវារៈ​នៃ​ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​បរ​ធន​បាល​កិច្ច​។ របៀបវារៈ​ទាំងពីរ​នេះ ត្រូវបាន​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​រដ្ឋសភា សម្រេច​ដាក់បញ្ចូល​ក្នុង​កិច្ចប្រជុំ ក្រោយពី​ត្រួតពិនិត្យ​រួចរាល់ នៅ​ព្រឹក​ថ្ងៃទី​១១ ធ្នូ​។​
 

Tag:
 ហេង សំរិន​
  CNRP
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com