ជាតិ
សេដ្ឋកិច្ច
អនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិទាំង៧រូប មានឋានៈស្មើទេសរដ្ឋមន្ត្រី
× ព្រះករុណា ព្រះមហាក្សត្រ កាលពីថ្ងៃទី២៨ ខែធ្នូ បានត្រាស់បង្គាប់ដំឡើងឋានៈដល់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (កបស) ដែលដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្នុងជួរដឹកនាំឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (កបស) នេះ លោក អូន ព័ន្ធមុនីរ័ត្ន មានអនុប្រធាន៧រូប ដែលត្រូវបានដំឡើងឋានៈស្មើទេសរដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីចំនួនបីរូប គឺលោក សុន គន្ធរ លោក សុខ ចិន្តាសោភា និងលោក ឈៀង យ៉ាណារ៉ា ស្ថិតក្នុងចំណោមអនុប្រធានទាំង៧រូប។
ក្រៅពីនេះ ក្រៅពីមានសមាសភាពដ៏គួរឲ្យកត់សម្គាល់នោះ គឺរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន រួមជាមួយរដ្ឋលេខាធិការបីរូបរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមមាន លោក វង្សី វិស្សុត លោក ជូ វិជិត្ត និងលោក ហ៊ាន សាហ៊ីប ដែលសុទ្ធតែត្រូវបានដំឡើងឋានៈស្មើទេសរដ្ឋមន្ត្រីក្នុងតួនាទីជាអនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ។
Tag:
ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com