ជាតិ
លោក កុយ ប៊ុន​ថា អតីតរដ្ឋមន្ត្រី​ការពារជាតិ បានទទួល​មរណភាព​
15, Jan 2019 , 5:35 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក កុយ ប៊ុន​ថា សមាជិក​គណៈកម្មាធិកា​រ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អតីតរដ្ឋមន្ត្រី​ក្រសួងការពារជាតិ កាលពី​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា បានទទួល​មរណភាពក្នុងអាយុ៦៧​ឆ្នាំ ​នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៩​។

 
​លោក កុយ ប៊ុន​ថា ដែលជា​ឧ​ត្ត​ម​សេនីយ៍​ម្នាក់​ក្នុង​ក្រសួងការពារជាតិ​ផងដែរ​នោះ ជា​អតីតរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​នៅ​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា មុន​ពេលដែល​តំណែង​នេះ ត្រូវបាន​ជំនួស​ដោយ​សម្តេច ទៀ បាញ់ ដែល​ផ្ទេរ​ពី​ក្រសួង​គមនាគមន៍ និង​ដឹកជញ្ជូន​។​
 
​តាម​កំណត់ត្រា​របស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា លោក កុយ ប៊ុន​ថា ធ្លាប់​កាន់តំណែង​ជា​រដ្ឋមន្ត្រី​នៃ​ក្រសួង​មួយនា​ថ្ងៃទី​១៧​ខែកញ្ញា ឆ្នាំ​១៩៩០ រហូត​មានការ​បោះឆ្នោត ដោយ​កាលណោះ​មាន​ឈ្មោះថា ក្រសួង យុទ្ធជន​ពិការ និង​សង្គមកិច្ច​។​
 
​លោក កុយ ប៊ុន​ថា ក៏​ជា​អតីត​ទីប្រឹក្សា​ប្រធានព្រឹទ្ធសភា ផងដែរ ប៉ុន្តែ​សារព័ត៌មាន ThmeyThmey មិនមាន​ឯកសារ​លំអិត​ទាក់ទង​នឹង​ប្រវត្តិ​របស់​ឥស្សរជន​រូបនេះ​ឡើយ​៕





Tag:
 កុយ ប៊ុន​ថា​
  មរណភាព
© រក្សាសិទ្ធិដោយ thmeythmey.com