ជាតិ
សង្គមជាតិ
រុស្ស៊ី ពិចារណា​បង្កើន​អាហារូបករណ៍​ប្រចាំឆ្នាំ ដល់​និស្សិត​ខ្មែរ​
30, Jan 2019 , 8:59 am        
រូបភាព
ជំនួបរវាងរដ្ឋមន្រ្តីការបរទេសកម្ពុជា និង រដ្ឋមន្រ្តីធនធានធម្មជាតិ។ រូបពីក្រសួងការបរទេសកម្ពុជា
ជំនួបរវាងរដ្ឋមន្រ្តីការបរទេសកម្ពុជា និង រដ្ឋមន្រ្តីធនធានធម្មជាតិ។ រូបពីក្រសួងការបរទេសកម្ពុជា
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​រុស្ស៊ី នឹង​ពិចារណា​ពី​ការបង្កើន​ចំនួន​អា​រូបករណ៍​ប្រចាំឆ្នាំ សម្រាប់​និស្សិត​កម្ពុជា​។ លោក  ឌី​មី​ត​ទ្រី កូ​ប៊ិ​ល​គីន រដ្ឋមន្ត្រីក្រសួង​ធនធានធម្មជាតិ​និង​បរិស្ថាន​រុស្ស៊ី បាន​ប្រា​ប់លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា យ៉ាង​ដូច្នេះ​ថា ក្នុងជំនួប​កាលពី​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៩ ក្នុង​រាជធានី​ភ្នំពេញ​។


 
​សេចក្តីប្រកាស​ព័​ត៌​របស់​ក្រសួងការបរទេស​កម្ពុ​ជា​ស្តីពី​ជំនួប​នេះ បានសរសេរថា​៖«​រដ្ឋមន្ត្រី​ទាំងពីរ បានកំណត់​វិធានការ​ជាក់លាក់ ដើម្បី​ជំរុញ​បន្ថែមទៀត នូវ​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ផ្លែផ្កា​ក្នុង​វិស័យ​អប់រំ វប្បធម៌ ទេសចរណ៍ និង សុខាភិបាល​»​។​
 
​ក្រៅពី​វិស័យ​អប់រំ រដ្ឋមន្ត្រី​បរិស្ថាន​រុស្ស៊ី ក៏បាន​ប្រា​ប់លោក ប្រាក់ សុខុន ផងដែរ ថា រដ្ឋាភិបាល​របស់ខ្លួន គាំទ្រ​ការជួសជុល​ប្រាសាទព្រះវិហារ​។ លោក អះអាង​ទៀតថា ការសិក្សា​ពី​លទ្ធភាព​ធ្វើ​ទំនើបកម្ម​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត នឹងត្រូវ​បញ្ចប់ នៅ​ខែមីនា ឆ្នាំ​២០១៩​។ 
 
​លើសពីនេះ រដ្ឋមន្ត្រី​ទាំងពីរ បាន​ឯកភាពគ្នា បន្ត​ពិភាក្សា​ពី​លទ្ធភាព​បើក​ឲ្យ​មាន​ជើងហោះហើរ​ត្រង់​រវាង​កម្ពុជា​និង​រុស្ស៊ី​។ អ្នក​ទាំងពីរ ក៏បាន​សង្កត់ធ្ងន់​ដែរ ពី​ការ​សារៈសំខាន់​នៃ​ការអភិវឌ្ឍ​ធនធានមនុស្ស ក្នុង​វិស័យ​ថាមពលនុយក្លេអ៊ែរ ការបង្កើត​ឲ្យ​បាន​ឆាប់​នូវ​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​៕ 
 

Tag:
 ​កម្ពុជា​-​រុស្ស៊ី​
  អាហារូបករណ៍
© រក្សាសិទ្ធិដោយ thmeythmey.com