ពីនេះ ពីនោះ
«ឆា», «ស្ងោរ», «ចៀន» និង«ចំហុយ» ជាពាក្យខ្មែរ ឬជាពាក្យកម្ចីពីបរទេស? 
×![]()
ភ្នំពេញ៖ពាក្យទាំងប៉ុន្មាននេះគឺសុទ្ធតែមហាជនបានស្គាល់រួចមកហើយ គ្រាន់តែពួកគេនៅមានចម្ងល់បន្តិចថា ពាក្យមួយណាជាពាក្យខ្មែរ ហើយពាក្យមួយណាជាពាក្យកម្ចីពីបរទេសតែប៉ុណ្ណោះ។ សម្តេចព្រះសង្ឃរាជ ជូន ណាត បានបង្ហាញថា «ឆា» ជាពាក្យកម្ចីពីចិន ជានាមសព្ទ ឈ្មោះសម្លចិន មួយប្រភេទ ស្លដោយមានសាច់ខ្លាញ់ ឬខ្លាញ់ចម្រាញ់ឮសូរឆាៗ។ «ឆា» ជាកិរិយាសព្ទ មានន័យថា ចម្រាញ់,ចំហៀវ។
ដោយឡែកពាក្យ«ស្ងោរ», «ចៀន» និង«ចំហុយ» ជាពាក្យខ្មែរដូចគ្នា តែមានអត្ថន័យខុសគ្នា។ «ស្ងោរ» មានន័យថា រម្ងាស់អ្វីៗក្នុងទឹកពុះ ឲ្យឆ្អិន, ឲ្យរលួយ, ឲ្យចេញរសជាតិដើម។
«ចៀន» ឬ«ជៀន» ចម្អិនម្ហូប ឬចំណីដោយចម្រាញ់នឹងខ្លាញ់ ឬនឹងប្រេង។ ចំណែក «ចំហុយ» មានន័យថា កម្តៅ ឬចម្អិនអាហារដែលចំហាយទឹកក្តៅដែលហុយឡើង៕
© រក្សាសិទ្ធិដោយ thmeythmey.com