ជាតិ
សង្គមជាតិ
EDC ផ្អាក​ផ្គត់ផ្គង់​អគ្គិសនី​ជាង​១០​សង្កាត់​ក្នុង​រាជធានី​ភ្នំពេញ រយៈពេល​៣​ថ្ងៃ​
22, Feb 2019 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អគ្គិសនី​កម្ពុជា​(EDC) ផ្អាក​ចរន្តអគ្គិសនី​បណ្តោះអាសន្ន​៣​ថ្ងៃ  នៅក្នុង​សង្កាត់​ជាង​១០​នៅ​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​២២-២៤​កុម្ភៈ ដើម្បី​ជួសជុល និង​ដំឡើង​បរិក្ខារ​ថ្មី រួមទាំង​រុះរើ​គន្លង​ខ្សែបណ្តាញ​សម្រាប់​ដំណើរការ​ពង្រីក​ផ្លូវ​។​

 
​បើតាម​EDC តំបន់​ភ្លើង​ដែល​ត្រូវ​ផ្អាក មាន​តំបន់​ភ្លើង​ក្នុង​សង្កាត់​កា​កាប​១ សង្កាត់​ភ្នំពេញ​ថ្មី ស្ទឹងមានជ័យ​ទី​២-​ទី​៣ សង្កាត់​ដង្កោ និង​សង្កាត់​ចោមចៅ​ទី​១-​ទី​៣ នៅ​ថ្ងៃទី​២២ កុម្ភៈ​។ 
 
​ចំណែក​ថ្ងៃទី​២៣ កុម្ភៈ មាន​តំបន់​ភ្លើង​ក្នុង​សង្កាត់​ទន្លេបាសាក់ សង្កាត់​និរោធ សង្កាត់​កំបូល សង្កាត់​កន្ទោក  និង​នៅ​ស្រុក​អង្គស្នួល និង​ស្រុក​ស្អាង ខេត្តកណ្តាល​។ រីឯ​តំបន់​ភ្លើង​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​២ សង្កាត់​និរោធ និង​សង្កាត់​ចោមចៅ​ទី​១-​ទី​២ នឹងត្រូវ​ផ្អាក​ប្រព័ន្ធ​ភ្លើង នៅ​ថ្ងៃទី​២៤ កុម្ភៈ​។ នេះ​បើតាម​EDC៕ 
 
 

Tag:
 អគ្គិសនី​
  សង្កាត់​
© រក្សាសិទ្ធិដោយ thmeythmey.com