កីឡាជាតិ
ជាតិ
AFF U22៖ វៀតណាម បាន​លេខបី ក្រោយស៊ីម្ចាស់ផ្ទះកម្ពុជា ១-០ នៅ​ចុងម៉ោង
26, Feb 2019 , 5:21 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុម​កីឡា​បាល់ជម្រើស​ជាតិអាយុ​ក្រោម​២២​ឆ្នាំវៀតណាម បាន​យក​ឈ្នះម្ចាស់ផ្ទះកម្ពុជា ១-០ ក្នុង​ការ​ប្រកួត​ដណ្តើមយក​ចំណាត់ថ្នាក់​លេខបីនៃពានរង្វាន់ AFF U22 Championship នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ។​



គ្រាប់បញ្ចូលទី​របស់​វៀតណាម កើតឡើងនៅនាទី៨៦ ដោយ​ការតែតរបស់ខ្សែបម្រើ Le Xuan Tu ក្រោយការបញ្ជូនចូលទៅក្នុង​ប្រអប់គ្រោះ​ថ្នាក់​​របស់ Le Van Xuan។


​សម្រាប់​ការប្រកួត​គ្រប់​កម្រិត​អាយុ​យុវជន​ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន កម្ពុជា​មិនមាន​ប្រវត្តិ​ឈ្នះ​វៀតណាម​ឡើយ ដោយ​កំណត់ត្រា​ដែល​ល្អ​បំផុត​នោះ​គឺ​លទ្ធផល​ស្មើ ២-២ ក្នុង​ព្រឹត្តិការណ៍ AFF U17 Championship នៅ​ថៃ កាលពី​ឆ្នាំ​២០០៥​។​

​ជម្រើស​១១​នាក់​ដំបូង​របស់​កម្ពុជា​៖ សា​វេ​ង សំណាង (​អ្នកចាំទី​), សេត រ៉​ស៊ី​ប (យ៉ើ មូស្លីម ៧១)​, យ៉ើ សា​ហ្វី​, ស៊ិន សុ​ផា​ណាត់ (ណារ៉ុង កក្កដា ៥៦)​, អ៊ុក សុវណ្ណ​, ទេស សម្បត្តិ​, សៀត បារាំង​, ទៀត គឹម​ហេង​, សៀង ច​ន្ធា​, អ៊ិន សូ​ដា​វីដ (​ប្រធាន​ក្រុម​), ស៊ិន កក្កដា​ (ប្រាក់ ធីវ៉ា ៥១)។​



Tag:
 AFF U22
© រក្សាសិទ្ធិដោយ thmeythmey.com