ពីនេះ ពីនោះ
«​ឡើងជោរ​», «​ឡើងជំនោរ​» ឬ​«​ឡើងបញ្ជោរ​» មានន័យ​ច្បាស់លាស់​ដូចម្តេច​?
27, Feb 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ថា «​ឡើងជោរ​», «​ឡើងជំនោរ​» ឬ​«​ឡើងបញ្ជោរ​» នេះ គឺជា​ពាក្យ​ដែល​យុវវ័យ​សម័យ​បច្ចុប្បន្ន​តែងតែ​និយាយ​គ្នា​ទៅវិញទៅមក ជាពិសេស​ពាក្យ​ទាំងអស់នេះ គឺ​យុវវ័យ​ច្រើនតែ​និយាយ​ទៅកាន់​មិត្ត​ណា​ម្នាក់​ដែល រីករាយ ឬ​កើតក្តី​មិន​សុខចិត្ត​ជ្រុល​ពេក​។ ជា​ការពិតទៅ​ពាក្យ​ទាំង​ប៉ុន្មាន​នេះ គឺ​សំដៅលើ​ភាព​រីករាយ​ព្រោះ​គេ​និយាយ​លើកជើង និង​លើកសរសើរ​។


 
​មនុស្ស​ដែល​ត្រូវបាន​គេ​បញ្ជោរ ជា​ប្រភេទ​មនុស្ស​ដែល​ស្តែង​ឲ្យ​ឃើញ​នូវ​អាការ​រីករាយ​ដោយសារ​គេ​បញ្ជោរ ដូចជា​ទឹកជោរ​។ មនុស្ស​មួយ​ប្រភេទ​ទៀត​គឺ មនុស្ស​ស៊ីបញ្ជោរ គឺជា​មនុស្ស​ដែល​ចាំ​ឲ្យ​តែ​គេ​បញ្ជោរ ទើប​គាប់​ចិត្តបាន​។ នេះ​បើ​ផ្អែកលើ​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត​៕ 
 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com