ជាតិ
​​​ន​យោ​បាយ​ជាតិ​
នាយករដ្ឋមន្ត្រី ចាត់ទុក​កិច្ចការបរទេស ជា​រឿង​ដ៏​សំខាន់​ក្នុងការ​ពង្រីក​ទំនាក់ទំនង​ជាមួយ​អន្តរជាតិ​
07, Mar 2019 , 12:59 pm        
រូបភាព
សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងការបរទេស នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩
សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងការបរទេស នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩
ដោយ: ថ្មីៗ
«​កិច្ចការបរទេស គឺជា​រឿង​ដ៏​សំខាន់​របស់​កម្ពុជា ក្នុងការ​ពង្រីក​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​រ​បស់​ខ្លួន​ទៅកាន់​ឆាក​អន្តរជាតិ​»​។ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ដូច្នេះ ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨​របស់​ក្រសួងការបរទេស នៅ​ព្រឹក​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០១៩​នេះ​។ 

  
 
    
​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ហ៊ុន សែន បានសរសេរថា សម្តេច ហ៊ុន សែន បានផ្តល់​បទពិសោធ និង​អនុសាសន៍​មួយ​ចំនូ​ន ដល់​មន្ត្រីការទូត​កម្ពុ​ជា​។ បើតាម​សំណេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក សម្តេច ហ៊ុន សែន ដែល​ធ្លាប់​ធ្វើជា​រដ្ឋមន្ត្រីការបរទេស​ដែរនោះ បាន​វាយតម្លៃថា អង្គសន្និបាត​របស់​ក្រសួងការបរទេស​រយៈ​ពេល​ពីរ​ថ្ងៃនេះ បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​ជំរុញ និង​ការអភិវឌ្ឍ​ទៅលើ​កិច្ចសហប្រតិបត្តិការ​សំខាន់ៗ​ជាមួយ​បណ្ដា​ប្រទេស​នានា ក្នុងការ​ពង្រឹង និង​កសាង​ទំនាក់ទំនង ដើម្បី​ទទួលបាន​ផលប្រយោជន៍​រួម​ដល់​ការអភិវឌ្ឍ​ប្រទេស ឲ្យ​មានការ​រីកចម្រើន​។

​របាយការណ៍ ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ក្នុង​សន្និបាត បង្ហាញថា បច្ចុប្បន្ន កម្ពុជា មាន​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​ជា​មិ​ត្ដ​ចំនួន​១៧២ នៅលើ​ពិភពលោក ហើយ​ក្នុងចំណោម​ប្រទេស​ទាំង​១៧២​នោះ មាន​ប្រទេស​៦០ ដែល​កម្ពុជា មាន​ស្ថាន​តំណាង​របស់ខ្លួន​៕


Tag:
 ហ៊ុន សែន​
  ការទូត​
  ក្រសួងការបរទេស
© រក្សាសិទ្ធិដោយ thmeythmey.com