ជាតិ
សង្គមជាតិ
មន្ត្រី​៖ ជំរឿន អាច​នឹងត្រូវ​ការ​ពេល​លើសពី​១០​ថ្ងៃ​
07, Mar 2019 , 8:19 pm        
រូបភាព
អ្នកស្រី ហង់ លីណា អគ្គនាយិកាវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ។ រូបពីក្រសួងព័ត៌មាន
អ្នកស្រី ហង់ លីណា អគ្គនាយិកាវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ។ រូបពីក្រសួងព័ត៌មាន
ដោយ: ថ្មីៗ
​ការកំណត់​ពេល​១០​ថ្ងៃ ក្នុង​ការធ្វើជំរឿន​ប្រជាជន​ទូទាំងប្រទេស ប្រហែលជា​មិន​គ្រប់គ្រាន់​ឡើយ​។ ការធ្វើជំរឿន​នេះ អាច​នឹងត្រូវ​ពន្យារពេល​។​



​តាម​ការគ្រោងទុក ការធ្វើជំរឿន ដែល​បានចាប់ផ្តើម​ដំណើរការ​ពីថ្ងៃ​ទី​៣ ខែមីនា​មក នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៩​។ ប៉ុន្តែ អ្នកស្រី ហង់ លី​ណា អគ្គនាយិកា​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​នៃ​ក្រសួងផែនការ បាន​លើកឡើងថា ជំរឿន​នេះ អាច​មិនត្រូវ​បានបញ្ចប់​តាម​ការគ្រោងទុក​ឡើយ ដោយសារតែ​ជួប​បញ្ហា​ប្រឈម​មួយចំនួន ដែល​ត្រូវ​ដោះស្រាយ​។

​បើតាម​ការចុះផ្សាយ​រស​ប់​ក្រសួង​ព័ត៌មាន អ្នកស្រី ហង់ លី​ណា បាន​អះ​អា​ងា​ថា គម្រោង​នេះ នឹង​ពន្យារពេល​២​ឬ​៣​ថ្ងៃ​បន្ថែមទៀត​។ ក្រសួង​ព័ត៌មាន បាន​សរសេរ​ពីស​ម្តី​របស់​អ្នកស្រី​ថា ការពន្យារពេល​បន្ថែម​ទៀត​នេះ គឺ​ដោយសារតែ​ចំនួន​គ្រួសារ ដែល​ត្រូវ​សម្ភាស​មាន​ច្រើន​ខុសពី​ការគ្រោងទុក ហើយ​ខ្វះ​មន្ត្រី​ជា​អ្នក​សម្ភាស ព្រមទាំង​ប្រឈម​នឹង​ការខ្វះ​ថវិកា ក្នុង​ការធ្វើជំរឿន​ផងដែរ​។

​អ្នកស្រី បញ្ជាក់ថា តាម​ការគ្រោងទុក រដ្ឋាភិបាល ត្រូវការ​មន្ត្រី​សម្ភាស​តែ​៤​ម៉ឺន​នាក់ និង​មន្ត្រី​ត្រួតពិនិត្យ​តែ​១​ម៉ឺន​នាក់ ប៉ុន្តែ​ដល់ពេល​អនុវត្ត​ជាក់ស្តែង ក៏​ជួប​បញ្ហា​ឈម​។ យ៉ាងណា មន្ត្រីជាន់ខ្ពស់​របស់​ក្រសួងផែនការ​រូបនេះ បាន​ប្តេជ្ញា​ថា​៖«​យើង តែ​បន្តធ្វើ​កិច្ចការងារ​នេះ​ឲ្យ​បាន​ចប់សព្វគ្រប់ ដោយ​ប្រើប្រាស់​លទ្ធភាព​ដែល​យើង​មាន​ស្រាប់​ក្នុងការ​ដោះស្រាយ​បញ្ហា​ទាំងនេះ​»​។​

​នេះ​ជា​លើក​ទី​៣​ហើយ នៃ​ការធ្វើជំរឿន​ប្រជាជន​កម្ពុជា​។ រដ្ឋាភិបាល​គ្រោង​ថវិកា​ជាង​៨​លាន​ដុល្លារ សម្រាប់​ការធ្វើជំរឿន​លើក​ទី​៣​នេះ​៕


Tag:
 ​ជំរឿន​
© រក្សាសិទ្ធិដោយ thmeythmey.com