ជាតិ
បទសម្ភាសន៍
អត្ថបទពាណិជ្ជកម្ម
កម្ពុជា នឹងមាន​ជើងហោះហើរ​ត្រង់​ដំបូងបង្អស់​ទៅកាន់​ហ្វីលីពីន
07, Mar 2019 , 5:08 pm        
រូបភាព
ដោយ:
​ក្រុមហ៊ុន Philippine Airlines (PAL) ដែលជា​ក្រុមហ៊ុន​អាកាសចរ​វ័យ​ចំណាស់ នៅ​តំបន់​អាស៊ីអាគ្នេយ៍ និង​ជា​ក្រុមហ៊ុន​ទទួលបាន​ពានរង្វាន់​ផ្កាយ ៤ ជើងហោះហើរ​ពិភពលោក​របស់​ហ្វីលីពីន នឹងដាក់​សម្ពោធ​ជើងហោះហើរ​ភ្នំពេញ​-​ម៉ានីល ចាប់ពី​ខែមេសា ឆ្នាំ​២០១៩​។ 
 
​ជើងហោះហើរ​ដែល​នឹង​ចាប់ផ្ដើម​នូវ​ថ្ងៃទី ២ មេសា ២០១៩ បើក​ប្រតិបត្តិការ​ចំនួន​៥​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ ពោល​គឺជា​រៀងរាល់ថ្ងៃ​ចន្ទ​, អង្គារ​, សុក្រ​,  សៅរ៍ និង​អាទិត្យ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ វា​នឹង​ក្លាយជា​ជើងហោះហើរ​ត្រង់​ដំបូងបង្អស់ រវាង​កម្ពុជា និង​ហ្វីលីពីន​។​
 
​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ថ្ងៃទី​៥ ខែមីនា លោក Jaime Bautista ប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍ Philippine Airlines បាន​ឲ្យ​ដឹងថា សេវាកម្ម​ថ្មី​របស់​ក្រុមហ៊ុន​លោក​គឺជា​ការចូល​រួមគ្នា​ដ៏​សំខាន់​មួយ ដែល​នឹង​ជួយ​បង្កើន​ការតភ្ជាប់​របស់​កម្ពុជា ទៅកាន់​ពិភពលោក​ទាំងមូល​។ លោក​បន្ថែមថា ក្រុមហ៊ុន​មានបំណង​លើកកម្ពស់​ការធ្វើដំណើរ​របស់​ភ្ញៀវទេសចរ និង​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ​។ 

  
 
​ទន្ទឹមនឹង​គ្នា​នេះដែរ លោក Bautista គូសបញ្ជាក់​ទៀតថា ក្រុមហ៊ុន​លោក​ទទួលស្គាល់ថា កម្ពុជា​គឺជា​ទីផ្សារ​ទេសចរណ៍​ដ៏​សំខាន់ ហើយ​ទីក្រុង​ភ្នំពេញ​គឺជា​មជ្ឈមណ្ឌល​នៃ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។ ត្រង់ចំណុច​នេះ លោក​ថា ក្រុមហ៊ុន  Philippine Airlines នឹង​ណែនាំ​អ្នកដំណើរ​ជនជាតិ​ហ្វីលីពីន​, អាស៊ី និង​អាមេរិក​ឲ្យ​មកកាន់​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​របស់​កម្ពុជា​។ លោក​ក៏​សង្ឃឹមថា ការណ៍​នេះ​នឹងធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​ហ្វីលីពីន​កាន់តែ​ពិសេស​ថែមទៀត​។ 
 
​សូមបញ្ជាក់ថា សម្រាប់​ជើងហោះហើរ​ត្រង់​ភ្នំពេញ​-​ម៉ានីល​ថ្មី​នេះ ក្រុមហ៊ុន Philippine Airlines (PAL) នឹងដាក់​ដំណើរការ​យន្តហោះ ធន់ A320 ដែលមាន ១៥៦​កៅអី ពោលគឺ ១២ កៅអី​សម្រាប់ Business Class និង ១៤៤ កៅអី​សម្រាប់ Economy class ។ សម្រាប់​ការកើនឡើង​នូវ​តម្រូវការ​របស់​អ្នកដំណើរ​នាពេលខាងមុខ ក្រុមហ៊ុន​ក៏​នឹងដាក់​ដំណើរការ​យន្តហោះ​ធន់ A321 ដែលមាន ១៩៩ កៅអី​បន្ថែមទៀត ដើម្បី​បំពេញតម្រូវការ​ភ្ញៀវទេសចរ ពោលគឺ ១២ កៅអី​សម្រាប់ Business class និង ១៨៧  កៅអី​សម្រាប់ Economy class ។​
 
​ក្រុមហ៊ុន Philippine Airlines (PAL) ទទួលបាន​លិខិតបញ្ជាក់​ពី​ក្រុមហ៊ុន SKYTRAX ថា​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ពិភពលោក​លំដាប់​ផ្កាយ ៤ ក្នុង​ឆ្នាំ​២០១៨ ។ លើសពីនេះ ក្រុមហ៊ុន Philippine Airlines (PAL) ក៏​ត្រូវបាន​បោះឆ្នោត​ជា​ក្រុមហ៊ុន​អាកាសចរណ៍​រីកចម្រើន​បំផុត​លំដាប់​ទី​២ ក្នុង​ការស្ទង់មតិ​ពី​អ្នកដំណើរ​ទូទាំង​សកលលោក​កាលពី​ឆ្នាំ​២០១៨​ផងដែរ ដែល​ធ្វើឡើង​ដោយ​ក្រុមហ៊ុន SKYTRAX ដដែល​។​កាលពី​ថ្មីៗ​នេះដែរ វេ​ប​សាយ AirlineRating.com បាន​ចាត់ថ្នាក់​ក្រុមហ៊ុន PAL ជា​ក្រុមហ៊ុន​អាកាសចរណ៍​ដ៏​រីកចម្រើន​បំផុត​របស់​ពិភពលោក​សម្រាប់​ឆ្នាំ​២០១៩៕












 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

Tag:
 PHILIPPINE AIRLINES
© រក្សាសិទ្ធិដោយ thmeythmey.com