ជាតិ
UN រៀបចំ​ប្រគំ​តន្ត្រី ដើម្បី​អបអរ​ទិវា​សិទ្ធិនារី​
08, Mar 2019 , 9:50 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ផលិតកម្ម​បារមី និង The Sound Initiative បានរៀបចំ​កម្មវិធី​ប្រគំ​តន្ត្រី ដើម្បី​លើកកម្ពស់ និង​អបអរសាទរ​ទិវា​សិទ្ធ​នារី​អន្តរជាតិ ក្រោម​ជំនួយ​ដ៏​ធំ​របស់​ស្ថានទូត​ស៊ុយអែត​ប្រចាំ​នៅ​កម្ពុជា និង​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា​។ ការប្រគំ​តន្ត្រី​នេះ នឹង​រៀបចំឡើង​នៅ​ថ្ងៃទី​៨ មីនា នៅ​អគារ​ភ្នំពេញ Factory​។​

 
​លោកស្រី Pauline Tamesis អ្នកសម្របសម្រួល​អង្គ​ការ​សហប្រជាជាតិ​នៅ​កម្ពុជា បាន​មានប្រសាសន៍ថា ការប្រគំ​តន្ត្រី​នេះ គឺជា​ច​ក្ចុ​វិស័យ​ដ៏​សំខាន់​មួយ ដើម្បី​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ និង​ធានា​សិទ្ធិ រួមទាំង​សំឡេង​របស់​ស្ត្រី និង​យុវតី​នៅ​ទូទាំងប្រទេស​កម្ពុជា ដែល​ត្រូវបានគេទទួលស្គាល់​ពេញលេញ​។ «​យើង​ពិត​ជាមាន​មោទនភាព​ណាស់​ដែល​បាន​ចូលរួម​ប្រារព្ធ​ទិវា​សិទ្ធិនារី​អន្តរជាតិ​ឆ្នាំ​២០១៩ ជាមួយ​ក្រុម​ស្ត្រី​អ្នកដឹកនាំ​វ័យក្មេង​»​។ នេះ​ជាការ​លើកឡើង​របស់លោក​ស្រី Pauline Tamesis​។​
 
​វេទិកា​ប្រគំ​តន្ត្រី គឺ​ដើរតួនាទី​យ៉ាងសំខាន់​មួយ​នៅក្នុង​ការរៀបចំ​កិច្ចសន្ទនា និង​ការ​ប្រារព្ធ​កម្មវិធី​នានា​។​
 
​តេង សុផាន់​ណា ប្រធាន​ធនធានមនុស្ស​នៃ​ក្រុមហ៊ុន​ស្មា​ត បាន​និយាយថា ៖ «​ខ្ញុំ​ពិតជា​រំភើប​ខ្លាំងណាស់​ដែល​ឃើញ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​នេះ ដែល​អាច​ឲ្យ​យើង​ផ្លាស់ប្តូរ​ការគិត​ដែល​ស្ត្រី​មិនអាច​ទៅ​ឆ្ងាយ​បាន​។ ព្រឹត្តិការណ៍​នេះ នឹង​បង្កើត​ផលប៉ះពាល់​ជា​វិជ្ជមាន​សម្រាប់​ស្ត្រី​នៅក្នុង​សង្គម​។ ជឿជាក់​លើ​ខ្លួន​អ្នក​»​។​
 
​ព្រឹត្តិការណ៍​ការប្រគំ​តន្ត្រី​អបអរ​ទិវា​សិទ្ធិនារី រៀបចំ​ដោយ​ផលិតកម្ម​បារមី និង The Sound Initiative សហការ​ជាមួយ​ក្រុមហ៊ុន​ស្មា​ត​។ ម្ចាស់ជំនួយ​សប្បុរស​នា​នា​សម្រាប់​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​នេះ រួមមាន​ស្ថានទូត​ស៊ុយអែត​ប្រចាំ​នៅ​កម្ពុជា អង្គការសហប្រជាជាតិ​នៅ​កម្ពុជា​(UNDP, OHCHR, WFP, UNFPA, UNAIDS),  ក្រុមហ៊ុន Vivo ក្រុមហ៊ុន Mekong Homes កិច្ចសហប្រតិបត្តិការ​ណ៍ និង​អភិវឌ្ឍន៍​អន្តរជាតិ​របស់​ស្វី​ស ស្ថានទូត​ចក្រភព​អង់គ្លេស ស្ថានទូត​អូស្ត្រាលី និង​ក្រុមហ៊ុន​តូយ៉ូតា​៕
 

Tag:
 UN
  សិទ្ធិនារី
© រក្សាសិទ្ធិដោយ thmeythmey.com