ជាតិ
សង្គមជាតិ
រដ្ឋធម្មនុញ្ញ​ខ្មែរ​៖ ការងារ​ស្ត្រី​ក្នុងផ្ទះ មានតម្លៃ​ស្មើ​ការងារ​បុរស​ខាងក្រៅ​
08, Mar 2019 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​មាត្រា​៣៦​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​ឲ្យ​តម្លៃ​ស្មើគ្នា​រវាង​ការងារ​របស់​ស្ត្រី​នៅក្នុង​ផ្ទះ​និង​ការងារ​របស់​បុរស​នៅ​ខាងក្រៅ​។ មាត្រា​នេះ បាន​ចែងថា​៖«​ការងារ​មេផ្ទះ មានតម្លៃ​ស្មើគ្នា​នឹង​កម្រៃ ដែល​បានមកពី​ការងារ​ធ្វើ​នៅក្រៅ​ផ្ទះ​»​។​



​ផ្អែក​តាម​មាត្រា​៣៦ ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរភេទ មាន​សិទ្ធិ​ជ្រើសរើស​មុខរបរ​សមស្រប​តាម​សមត្ថភាព​របស់ខ្លួន និង​តាម​សេចក្ដីត្រូវការ​របស់​ស​ង្គ​ម ហើយ​ពួកគេ មាន​សិទ្ធិ​ទទួល​ប្រាក់​បំណាច់​ស្មើគ្នា ចំពោះ​ការងារ​ដូចគ្នា​។

​ចំណែក មាត្រា​៤៥​នៃ​រដ្ឋធម្មនុញ្ញ បាន​ចែងថា ការរើសអើង​គ្រប់​ប្រភេទ ប្រឆាំងនឹង​ស្ត្រីភេទ ត្រូវ​បំបាត់ចោល ហើយ​ការធ្វើ​អាជីវកម្ម​លើ​ការងារ​របស់​ស្ត្រី ត្រូវ​ហាមឃាត់​។ មាត្រា​នេះ កំណត់​ពី​សិទ្ធិ​ថា បុរស និង​ស្ត្រី​មាន​សិទ្ធិ​ស្មើគ្នា​ក្នុង​គ្រប់​វិស័យ​ទាំងអស់ ជាពិសេស​ក្នុង​អាពាហ៍ពិពាហ៍ និង គ្រួសារ​៕


Tag:
 ​សិទ្ធិនារី​
  រដ្ឋធម្មនុញ្ញ​
© រក្សាសិទ្ធិដោយ thmeythmey.com