ជាតិ
សង្គមជាតិ
នាយករដ្ឋមន្ត្រី ឲ្យ​២០​ម៉ឺន​រៀល ទៅ​អ្នកធាក់ស៊ីក្លូ​ម្នាក់ៗ ទុក​ចាយ​ចូលឆ្នាំ​
08, Mar 2019 , 9:39 pm        
រូបភាព
សម្តេច ហ៊ុន សែន ផ្តល់អំណោយ ដល់អ្នកធាក់ស៊ីក្លូ៣២0នាក់ នោព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩
សម្តេច ហ៊ុន សែន ផ្តល់អំណោយ ដល់អ្នកធាក់ស៊ីក្លូ៣២0នាក់ នោព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩
ដោយ: ថ្មីៗ
​អ្នកធាក់ស៊ីក្លូ​៣២០​នាក់ បានទទួល​ថវិកា​២០​ម៉ឺន​រៀល​ក្នុង​ម្នាក់ៗ ពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ សម្តេច ហ៊ុន សែន បាន​ជួប​សំណេះសំណាល​និង​ពិសា​អាហារ​ជាមួយ​អ្នកធាក់ស៊ីក្លូ នៅ​ព្រឹក​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៩​នេះ​។



​ក្រៅពី​ថវិកា សម្តេចនាយក​រដ្ឋមន្ត្រី នៅបាន​ផ្តល់ អាវ​ភ្លៀង​១ មុង​១ មី​១​កេះ និង​អង្ករ​៣០​គីឡូក្រាម ដល់​អ្នកធាក់ស៊ីក្លូ​ទាំងនោះ​។ លើសពីនេះ អ្នកធាក់ស៊ីក្លូ​ទាំងនោះ នឹង​ទទួលបាន​ថវិកា​៥​ម៉ឺន​រៀល​បន្ថែមទៀត ដែលជា​ថវិកា ត្រូវ​ទទួល​បានជា​រៀងរាល់ឆ្នាំ ពី​មូល​និ​ធី​ស៊ីក្លូ​។

​ក្នុង​ពិធី​ជួប​សំណេះសំណាល​នោះ ប្រមុខ​រដ្ឋាភិបាល បាន​ផ្ញើ​សារ​ទៅកាន់​គ្រប់​មន្ទីរពេទ្យ​រដ្ឋ ឲ្យ​យកចិត្តទុកដាក់​លើ​អ្នកធាក់ស៊ីក្លូ ពេល​ពួកគេ ចូល​សម្រាក​ព្យាបាល ហើយ​មិនត្រូវ​យកប្រាក់​ពី​ពួកគេ​ឡើយ​។

​សូមបញ្ជាក់ថា កាលពីដើមឆ្នាំ​២០១៨ ប្រមុខ​រដ្ឋាភិបាល បាន​បង្កើត​មូលនិធិ​ស៊ីក្លូ ដែល​មូលនិធិ​នេះ បានផ្តល់​ថវិកា​ប្រមាណ​២១​ម៉ឺន​រៀល​ក្នុង​មួយខែ ដល់​អ្នកធាក់ស៊ីក្លូ​៕


Tag:
 ​ហ៊ុន សែន​
  អ្នកធាក់ស៊ីក្លូ​
© រក្សាសិទ្ធិដោយ thmeythmey.com