ជាតិ
សង្គមជាតិ
សម្តេច ហ៊ុន សែន​៖ ជា​នាយករដ្ឋមន្ត្រី ខ្ញុំ​ត្រូវ​ឈ្វេងយល់​សុខទុក្ខ​ពលរដ្ឋ​គ្រប់កន្លែង​
09, Mar 2019 , 10:19 am        
រូបភាព
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់​ព័ត៌មាន​លើ​បណ្តាញ​សង្គម​ថា នៅ​ថ្ងៃ​១០​មីនា​ស្អែក សម្តេច នឹង​ចុះសួរសុខទុក្ខ​កុមារកំព្រា​នៅ​អង្គការ​អ​ហ្វេ​ស៊ី​ប (AFESIP) ដែល​ស្ថិតនៅ​សង្កាត់​ព្រៃ​ស​។ អម​ជាមួយនឹង​ព័ត៌មាន​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ក៏បាន​ភ្ជាប់​សារ​មួយ ដែល​បង្ហាញ​ពី​ការ​ចិត្ត​ទុកដាក់​របស់ខ្លួន​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី ចំពោះ​ប្រជាពលរដ្ឋ​ទៅ​ទៅ​។


 
​តាមរយៈ​សារ​នៅថ្ងៃនេះ ប្រមុខ​រដ្ឋាភិបាល បានសរសេរថា​៖«​ជាធម្មតា ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី ខ្ញុំ​ត្រូវ​បន្ត​ពិនិត្យ​តាមដាន និង​ឈ្វេងយល់​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង ដើម្បី​ឲ្យ​បានដឹង​ពី​សុខទុក្ខ​ដោយផ្ទាល់ ជាពិសេស​ដើម្បី​ធានាបាន​ថា ប្រពល​រដ្ឋ​ទទួលបាន​នូវ​សេវា​សង្គម​ពិតប្រាកដ​ពី​រាជរដ្ឋាភិបាល​»៕
 
 

Tag:
 ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com