ជាតិ
រដ្ឋាភិបាល​នឹងដាក់​ឲ្យ​ដំណើរការ​ស្ពាន​ជ្រោយចង្វារ​ទី​១ នៅ​ថ្ងៃទី​៣​ខែមេសា​
09, Mar 2019 , 3:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន (​ស្ពាន​ជ្រោយចង្វារ​ទី​១) គ្រោង​បើក​ឲ្យ​ដំណើរការ​ឡើងវិញ នៅ​ថ្ងៃទី​៣​ខែមេសា​ខាងមុខនេះ​។ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ដំណើរការ​នេះ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​។​



​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន មាន​ប្រវែង ៩៧១​ម៉ែត្រ ទទឹង​១៣​ម៉ែត្រ ដែល​ត្រូវបាន​សាងសង់​តាំងពី​ឆ្នាំង​១៩៦៣ មក​ម្លេះ​។ ដោយសារ​ភាព​ទ្រុ​ច​ទ្រោម  ស្ពាន​នេះ​ត្រូវបាន​ជួសជុល​ឡើងវិញ​ក្រោម​ជំនួយ​ថវិកា​រដ្ឋាភិបាល​ជប៉ុន​ប្រមាណ ៣០​លាន​ដុល្លារ​៕

© រក្សាសិទ្ធិដោយ thmeythmey.com