ជាតិ
នយោបាយជាតិ
ប្រធានាធិបតីកូរ៉េខាងត្បូង មកដល់កម្ពុជាហើយ
× លោក មូន ចេអុីន (Moon Jae-in) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ បានមកដល់កម្ពុជាហើយ នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ។
លោក មូន ចេអុីន នឹងចូលគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។ ហើយលោក និង ភរិយា និងពិសាបាយជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
បន្ទាប់មក អ្នកទាំងពីរ នឹងចាប់ផ្តើមពិភាក្សាការងារជាមួយគ្នា និងចូលរួមក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួនផងដែរ។ ក្រៅពីនេះ អ្នកទាំងពីរ នឹងចូលរួមក្នុងវេទិកាធុរកិច្ចជាមួយគ្នា។
ទស្សនកិច្ចរបស់លោក មូន នឹងត្រូវបញ្ចប់នៅថ្ងៃទី១៦ ខែមីនា៕
© រក្សាសិទ្ធិដោយ thmeythmey.com