ជាតិ
សុខភាព
Hello VOA សុខភាព​៖ ជំងឺ​ឫសដូងបាត​កើត​លើ​មនុស្ស​ស្ទើរ​គ្រប់រូប​ទាំងអស់​
22, Mar 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​អ្នកជំនាញ​វេជ្ជសាស្ត្រ​គឺ លោក តាំង តេ​ក​ហុង វេជ្ជបណ្ឌិត​ខ្មែរ​នៅ​ទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិក​ថ្លែងថា​ជំងឺ​ឫសដូងបាត​គ្មាន​សញ្ញា​ប​ង្ហា​ញ​ឲ្យ​គេ​ដឹង​ជាមុន​ទេ អ្នកជំងឺ​អាច​ដឹងថា​ខ្លួន​ថា​កើត​ជំងឺ​ឫសដូងបាត​នៅពេល​ជំងឺ​នេះ​ចាប់ផ្តើម​ធ្វើទុក្ខ ដូចជា​មានការ​ឈឺចាប់ ធ្លាក់ឈាម​ស្រស់ៗ និង​មាន​សរសៃឈាម​លាន​ចេញមកក្រៅ​តាម​ទា្វ​លាមក​។ ជំងឺ​ឫសដូងបាត​ចែកចេញជា​បី​ប្រភេទ គឺ​ឫសដូងបាត​ខាងក្រៅ ឫសដូងបាត​ខាងក្នុង និង​ឫសដូងបាត​ខាងក្នុង​ផង​និង​ក្រៅ​ផង​។ ជំងឺ​ឫសដូងបាត​ភាគច្រើន​កើត​លើ​មនុ​ស្សមាន​អាយុ​ពី​៤៥​ឆ្នាំទៅ​៦៥​ឆ្នាំ​៕



 

© រក្សាសិទ្ធិដោយ thmeythmey.com