ជាតិ
ស្ថាប័ន​ផ្នែក​កុមារ ឲ្យ​ឪពុកម្តាយ ថែកូន​តូចៗ​ឲ្យ​ល្អ ក្នុង​រដូវក្តៅ ព្រោះ​អាច​ប៉ះពាល់​ជីវិត​
23, Mar 2019 , 12:39 pm        
រូបភាព
​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ ដោយបាន​បញ្ជាក់ថា ស្ថានភាព​ហួតហែង​នៅក្នុង​ខែមេសា និង​ឧសភា​ខាងមុខនេះ អាច​បង្ក​ឲ្យ​មាន​ផង​ប៉ះពាល់​ដល់​សុខភាព និង​អាច​ប៉ះពាល់​ដល់​អាយុជីវិត​កុមារ ដោយសារ​ជំងឺ​បេះដូង សួត រលាក​ស្បែក ឈឺក្បាល វិលមុខ ដង្ហើមញាប់ សន្លប់ ប៉ះពាល់​ដល់​សរសៃឈាម​ខួរក្បាល​ឬ​បាត់បង់​ជីវិត និង​ជំងឺឆ្លង​ផ្សេងៗ​ទៀត​។


 
​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ បាន​អំពាវនាវ​ដល់​មាតាបិតា អាណាព្យាបាល ឲ្យ​យកចិត្តទុកដាក់ ការពារ និង​បង្ការ​កុំ​ឲ្យ​កុមារ​ទទួលរង​គ្រោះ​ក្នុងករណីនេះ​។ ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ ក៏បាន​ណែនាំ​ថា មិនគួរ​ឲ្យ​កុមា​រញ៉ាំ​វត្ថុ​រាវ ដែលមាន​ជាតិ​ផ្អែម​ច្រើនពេក សារធាតុ​នេះ​អាច​បង្ក​ឲ្យ​កុមារ​កាន់តែ​បាត់បង់​ជាតិ​ទឹក​ច្រើន និង​កុំ​ពិសា​ភេសជ្ជៈ​ត្រជាក់​ខ្លាំង ជៀសវាង​ជំងឺ​រមួលក្រពើ​។ 
 
​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​សូម​ប្រជាពលរដ្ឋ អនុវត្ត​វិធី​ការពារ ជាពិសេស​ត្រូវ​ពិសា​ទឹក​ដែលមាន​ជាតិ​រ៉ែ​ឲ្យ​បាន​ញឹកញាប់ និង​ប្រើប្រាស់​ទឹកស្អាត ឬ​ទឹក​ឆ្អិន និង​អនុវត្ត​នូវ​អនាម័យ​ចំណីអាហារ​មាន​សុវត្ថិភាព ហើយ​ត្រូវ​ស្ថិតនៅក្រោម​ម្លប់ ឬ​ទីកន្លែង​ត្រជាក់​»​។​
 
​កម្ពុជា នឹង​ទទួលរង​ដោយ​ប្រយោល ពី​បាតុភូតធម្មជាតិ​អែល​នី​ណូ (EI Nino) ដែល​បង្ក​ឲ្យ​មាន​ភាព​ហួតហែង ហើយ​សីតុណ្ហភាព​អាច​ឡើងដល់​៤០ ទៅ​៤២​អង្សា នៅក្នុង​ខែមេសា និង​ខែឧសភា​។ នេះ​បើតាម​ការជូនដំណឹងរ​បស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​៕
 

Tag:
 បង្ការ​
  រដូវក្ដៅ
© រក្សាសិទ្ធិដោយ thmeythmey.com