អត្ថបទពាណិជ្ជកម្ម
រោងចក្រ​ស៊ីម៉ងត៍ ខេ ស៊ី​មេន ជា​រោងចក្រ​ទី​១​របស់​កម្ពុជា ដែល​ឈ្នះ​ពានរង្វាន់ TPM លើ​ភាពល្អ​ឥតខ្ចោះ​នៃ​កា​គ្រប់គ្រង​ចង្វាក់​ផលិតកម្ម និង​ការថែរក្សា​បរិស្ថាន
28, Mar 2019 , 5:43 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​២៥ ខែមីនា ឆ្នាំ – រោងចក្រ​ស៊ីម៉ងត៍ ខេ ស៊ី​មេន ដែលជា​សាខា​របស់​ក្រុមហ៊ុន​ពហុ​សាជីវកម្ម​ឈានមុខ​គេ​នៅ​អាស៊ាន SCG (​អេស​ស៊ីជី​) បាន​ក្លាយជា​រោងចក្រ​ដំបូង​គេ​ក្នុងប្រទេស​កម្ពុជា ដែល​បានឈ្នះ​ពានរង្វាន់ ស្តីពី​ភាពល្អ​ឥតខ្ចោះ​នៃ​ការគ្រប់គ្រង​ចង្វាក់​ផលិតកម្ម និង​ការថែរក្សា​បរិស្ថាន ឬ TPM Excellence Award កម្រិត A​។ ពានរង្វាន់​នេះ ត្រូវបាន​ផ្តល់​ឲ្យ​ដោយ​វិទ្យាស្ថាន​ថែទាំ​រោងចក្រ​របស់​ជប៉ុន ហៅ​កាត់​ថា JIPM ដែល​ទទួលស្គាល់​លើ​ភាពល្អ​ឥតខ្ចោះ​នៃ​ផលិតកម្ម គុណភាព​ផលិតផល ការថែរក្សា​បរិស្ថាន និង​ការទទួលខុសត្រូវ​សង្គម​។​
 
​ចាប់តាំងពី SCG បាន​ប្រតិបត្តិការ​រោងចក្រ​របស់ខ្លួន​នៅ​ខេត្តកំពត អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​កន្លងមក ក្រុមហ៊ុន​ពហុ​សាជីវកម្ម​មួយ​នេះ បាន​ខិតខំ​អភិវឌ្ឍ​ផលិតកម្ម និង​ដំណើរការ​ផ្សេងៗ​របស់ខ្លួន ឲ្យ​មាន​ភាពល្អ​ប្រសើរឡើង​ឥតឈប់ឈរ និង​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​ចុងក្រោយ​គេ​បំផុត ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព និង​ការថែទាំបរិស្ថាន​។ ក្រោយពី​ដំណើរការ​នៃ​ការជ្រើសរើស​យ៉ាង​ល្អិតល្អន់ JIPM បានសម្រេច​ផ្តល់រ​ង្វាន់​ឲ្យ​រោងចក្រ​ខេ ស៊ី​មេន របស់​កម្ពុជា​លើកដំបូង​។ 
 
​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​មួយ​នេះ ផ្តល់​ឲ្យ​តែ​ក្រុមហ៊ុន​ណា​ដែល​សម្រេចបាន​នូវ​ការអភិវឌ្ឍន៍​សមត្ថភាព​របស់ខ្លួន តាមរយៈ​ការបង្កើន​ផលិតភាព កាត់បន្ថយ​រយៈពេល​នៃ​ការ​ខូច​ម៉ាស៊ីន កាត់បន្ថយ​ការចំណាយ​ថ្លៃដើម​លើ​ការផលិត ការពារ​ឧប្បត្តិហេតុ និង​កាត់បន្ថយ ក៏ដូចជា​ការពារ​ការ​បំពុលបរិស្ថាន  ជាមួយនឹង​ការចូលរួម​ពី​និយោជិត​ទាំងស្រុង​។ ការ​មាន​ចង្វាក់​ផលិតកម្ម​បែបនេះ គឺមាន​គោលបំណង​ក្នុងការ​ធានា​ឲ្យ​បាន​ថា អតិថិជន​ទទួលបាន​ផលិតផល​សម្រេច​ចុងក្រោយ​មាន​គុណភាព​ខ្ពស់បំផុត​។  
 
​ក្រោយពី​ទទួលបាន​ពានរង្វាន់​ក្នុង​ទីក្រុង Kyoto ប្រទេស​ជប៉ុន លោក ស៊ុម​វ៉ាង ម៉ាន់​ពីមុន​ឆៃ (Somwang Manpimonchai) អគ្គនាយក​របស់​ក្រុមហ៊ុន SCG ប្រចាំ​កម្ពុជា មានប្រសាសន៍ថា​៖ «​ខ្ញុំ​ពិតជា​មាន​កិត្តិយស​ណាស់​ក្នុងការ​ទទួលបាន​ពានរង្វាន់​នេះ ហើយ​ពិតណាស់ វា​ជា​សមិទ្ធផល​មួយ ក្នុងចំណោម​សមិទ្ធផល​ដ៏​ធំ​បំផុត​របស់​ក្រុមហ៊ុន​យើង មកទល់ពេលនេះ​។ រង្វាន់​នេះ​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​យើង ក្នុងការ​ផ្តល់​អនាគត​កាន់តែ​ល្អប្រសើរ ក្នុងប្រទេស​កម្ពុជា​។ យើង​ផ្តោតទៅលើ​គុណភាព​ខ្ពស់​នៃ​ផលិតផល ដែល​អតិថិជន​នឹង​ទទួលបាន​ពី​យើង ហើយក៏​ផ្តោតលើ​ការថែទាំ​បរិស្ថាន និង​ការអភិវឌ្ឍន៍​សហគម​ន៍​ផងដែរ​។ យើង​យកចិត្តទុកដាក់​ក្នុងការ​ធ្វើ​ឲ្យ​ដំណើរការ​នៃ​ការផលិត​កាន់តែ​ល្អប្រសើរ ដើម្បី​ផ្តល់​សម្ភារ​សំណង់ ប្រកបដោយ​គុណភាព​ខ្ពស់ ជាពិសេស​ស៊ីម៉ងត៍ និង​បង្កើន​ការខិតខំ​ព្យាយាម​របស់​យើង ក្នុង​ការជួយ​ឲ្យ​បរិស្ថាន និង​គុណភាព​រស់នៅ​ក្បែរ​រោងចក្រ​នេះ កាន់​តែមាន​ភាពល្អប្រសើ​រ​ឡើង​»​។ 
 
​ក្រោយពី​ទទួលបាន​ពានរង្វាន់​នេះ ក្រុមហ៊ុន SCG មាន​គម្រោង​ក្នុង​ការបន្ត​ការយកចិត្តទុកដាក់​លើ​ការផលិត និង​ប្រតិបត្តិការ​ប្រកបដោយ​ភាពល្អ​ឥតខ្ចោះ តាមរយៈ​ការធ្វើ​ឲ្យ​រាល់​ដំណើរការ​ទាំងអស់​ក្នុង​រោងចក្រ​កាន់តែ​ល្អប្រសើរ​ឡើង ក៏ដូចជា​ត្រៀមខ្លួន​ក្នុងការ​ប្រជែង​យក​ពានរង្វាន់​សម្រាប់​ភាពល្អ​ឥតខ្ចោះ ក្នុងការ​ប្តេជ្ញាចិត្ត​ដ៏​រឹងមាំ លើ​ការថែទាំ​ផលិតកម្ម​សរុប ឬ Award for Excellence in Consistent TPM Commitment ដែលជា​ពានរង្វាន់ មួយកម្រិត​ទៀត​របស់ TPM និង​ធ្វើ​ឲ្យ​រោងចក្រ​របស់ខ្លួន ស្ថិត​លើផ្លូវ​ឆ្ពោះទៅ​កាន់ការ​ឈ្នះ​ពានរង្វាន់​កម្រិត​ពិភពលោក​មួយ​នេះ​។ 
 
​លោក​ស៊ុម​វ៉ាង បាន​បន្ថែមទៀតថា​៖ «​ខ្ញុំ​ពិតជា​មាន​មោទនភាព​ណាស់ ដែល​រោងចក្រ​របស់​យើង​ក្លាយជា​រោងចក្រ​ដំបូង​គេ​នៅ​កម្ពុជា ដែល​បានឈ្នះ​រង្វាន់​នេះ​។ ហើយ​ការរំពឹងទុក រោងចក្រ​ផ្សេងទៀត​ទូទាំង​កម្ពុជា នឹង​ទទួលបាន​ការលើកទឹកចិត្ត​ដើម្បី​ប្រជែង​យក​ពានរង្វាន់​នេះ ដូចដែល​យើង​ធ្វើ​ក្នុង​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​។ ក្រុមហ៊ុន​របស់​យើង នឹង​បន្ត​អភិវឌ្ឍ និង​ធ្វើ​ឲ្យ​ប្រតិបត្តិការ​របស់​យើង កាន់តែ​ល្អប្រសើរ ដើម្បី​ធានា​ឲ្យ​បាន​ថា គុណភាព និង​សុវត្ថិភាព​របស់​យើង នៅតែ​រក្សាបាន ដើម្បី​ស្ថិតក្នុង​កម្រិត​ដែល​នាំ​ឲ្យ​ឈ្នះ​ពានរង្វាន់​បែបនេះ​»៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com