អត្ថបទពាណិជ្ជកម្ម
អីយ៉ា​! បុណ្យ​ភូមិ​ឆ្នាំនេះ មាន​ភូមិ​អាយ​ស៍ IZE ទៀតហើយ ភូមិ​ដ៏​ត្រជាក់​ប្រចាំឆ្នាំ​
29, Mar 2019 , 11:30 am        
រូបភាព
ដោយ: ថ្មីៗ
​មួយឆ្នាំ​បាន​កន្លងផុតទៅ ឥឡូវ ភូមិ​អាយ​ស៍ IZE ភូមិ​ដ៏​ត្រជាក់​ប្រចាំ​បុណ្យ​ភូមិ ត្រៀមខ្លួន​រួចហើយ ដើម្បី​កំដរ​បរិយាកាស​ឲ្យ កាន់តែ​សប្បាយរីករាយ និង​ត្រជាក់​ស្រួល សម្រួល​ដល់​អ្នក​មកលេង​បុណ្យ​ភូមិ ក្រោម​អាកាសធាតុ​ក្តៅ​ខែចេត្រ​ខាងមុខនេះ​។ កម្មវិធី​បុណ្យ​ភូមិ ដែល​រៀបចំ​ចាប់ពី​ថ្ងៃទី ៥-៦-៧ ខែ មេសា ឆ្នាំ ២០១៩ នៅ​វត្ត ព្រះ​ធាតុ ក្បែរ​រង្វង់​មូល​គួរ​ស្រូវ ផ្លូវជាតិ​លេខ​២​។​
 
​លោក ម៉ៃ​ឃើ​ល សុវណ្ណ (Michael Sovann) ប្រធាន​ផ្នែក​រៀបចំ​កម្មវិធី​របស់ ទឹកក្រូច អាយ​ស៏  IZE ប្រកាស​ឲ្យ​អ្នក​មកលេង​បុណ្យ​ឆ្នាំនេះ កុំ​ភ្លេច​មក​យក អាវយឺត​បុណ្យ​ភូមិ និង​កែវ​ទឹកក្រូច​អាយ​ស៍ IZE ដែល​វត្ថុ​អនុស្សាវរីយ៍​ប្រចាំ​បុណ្យ​ភូមិ ពី​ភូម​អាយ​ស៍ IZE​។ ហើយ​បើ​ក្តៅ​ខ្លាំង ត្រូវការ​កន្លែង​ត្រជាក់​ស្រួល អង្គុយ​សម្រាក​ស្រួល ញាំ​អាយ​ស៍ IZE ទឹក​ផ្លែ​ជូ​ប ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក ឬ​ទឹកបរិសុទ្ធ​កម្ពុជា  សូម​ចូលទៅក្នុង​ទូរ​បន្ទប់ ទឹកកក របស់​ភូមិ​អា​យស៍​ដោយ​ឥត​ថ្លៃ​។​
 
​កញ្ញា រី​ទ្ធី លំអរ​ពេជ្រ ហៅ​យូគី តំណាង​គណៈកម្មការ​រៀប​ចំ​បុណ្យ​ភូមិ ក៏បាន​និយាយ​ដោយ ខ្លី​ពី​អ្នក​ឧបត្ថម្ភ​កម្មវិធី​បុណ្យ​ភូមិ​ថា «​អត់​អាយ​ស៍ ម៉េច​បាន បុណ្យ​ភូមិ​ឆ្នាំ​ហ្នឹង​!»​។ កញ្ញា ក៏​ឆ្លៀត​អញ្ជើញ​បងប្អូន សាធារណជន ចូលរួម​លេង​កម្សាន្ត​នៅ កម្មវិធី​បុណ្យ​ភូមិ ដែល​រៀបចំ​នៅ​វត្ត​ព្រះ​ធាតុ ឲ្យ​បាន​ច្រើន​កុះករ​ផងដែរ​៕




















 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com