អត្ថបទពាណិជ្ជកម្ម
Cellcard ចែកចាយ​ម៉ាស៊ីនភ្លើង​មួយថ្ងៃ ១​គ្រឿង ដល់​អតិថិជន​របស់​ខ្លួន​ដែល​កំពុង​ខ្វះ​អគ្គិសនី​ប្រើប្រាស់​
29, Mar 2019 , 3:18 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រុមហ៊ុន Cellcard បានប្រកាសថា​ខ្លួន​នឹង​ផ្ដល់ជូន​ម៉ាស៊ីនភ្លើង​ចំនួន ៦០​គ្រឿង ទៅដល់​អតិថិជន​រប​ស់​ខ្លួន ដែល​កំពុង​ជួប​បញ្ហា​ខ្វះ​ថាមពល​អគ្គិសនី​ប្រើប្រាស់ នា​រដូវក្តៅ​នេះ​។ ក្រុមហ៊ុន Cellcard នឹង​បញ្ចូល​រង្វាន់​នេះ ទៅក្នុង​ចំណោម​រង្វាន់​ជាច្រើន​សន្ធឹកសន្ធាប់​ទៀត នៅក្នុង​កម្មវិធី​ដែល​ទទួលបាន​ការគាំទ្រ​ដ៏​ច្រើន​របស់ខ្លួន គឺ​កម្មវិធី​«​បញ្ចូល​លុយ ហើយ​ឈ្នះ​» ដែល​រង្វាន់​នឹង​ផ្តល់ជូន​ជា​រៀងរាល់ថ្ងៃ ដល់​អ្នក​ដែល​បាន​បញ្ចូល​ទឹកប្រាក់​យ៉ាងតិច ១​ដុល្លារ ទៅក្នុង​គណនី​។
 
​លោក Ian Watson នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Cellcard បាន​និយាយថា​ដោយសារតែ ការផ្គត់ផ្គង់​អគ្គិសនី​នាពេល​បច្ចុប្បន្ន​មានការ​ខ្វះខាត ក្រុមហ៊ុន Cellcard ដឹងថា​តម្រូវការ​ម៉ាស៊ីនភ្លើង គឺ​ពិត​ជាមាន​ភាពចាំបាច់ ហើយ​តម្លៃ​របស់​វា​ក៏មាន​ការកើនឡើង ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ដែរ​។ នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Cellcard បញ្ជាក់​ដូច្នេះ​៖«​ជាធម្មតា​ក្រុមហ៊ុន នឹង​ផ្តល់រ​ង្វាន់​ជា​ទូរស័ព្ទ ម៉ូតូ ទិន្នន័យ​អ៊ី​ន​ធើ​ណិ​ត និង​នាទី​បន្ថែម​សម្រាប់​ហៅ​ក្នុង​ប្រព័ន្ធ ប៉ុន្តែ​ពួកយើង​ចង់​ផ្តល់​អ្វី ដែលជា​តម្រូវ​ការចាំបាច់​ដូចជា ម៉ាស៊ីនភ្លើង​ទៅដល់​ក្រុមគ្រួសារ ដែល​កំពុង​រង​ផលប៉ះពាល់ ពី​កង្វះ​ថាមពល​អគ្គិសនី​»​។​


 
​សម្រាប់​លោក Ian Watson ម៉ាស៊ីនភ្លើង​ទាំងនេះ នឹង​ជួយ​សម្រួល​ដល់​គ្រួសារ​ដែល​រង​ផលប៉ះពាល់​ក្នុងការ​បំពេញ​កិច្ចការងារ​ដូចជា​បូមទឹក ផ្គត់ផ្គង់​អគ្គិសនី​នៅក្នុង​ផ្ទះ និង​ការប្រកប​របរ​ផ្សេងៗ​ជាដើម​។ ក្រុមហ៊ុន Cellcard  ក៏​កំពុង​បន្ថែមចំនួន​ម៉ាស៊ីនភ្លើង​ចល័ត នៅតាម​តំបន់​ផ្គត់​ផ្គត់​សេវា ក៏ដូចជា​តាម​ទីតាំង​បង្គោល​អង់​តែ​ន នៅតាម​បណ្តា​ខេត្ត​ផងដែរ ដើម្បី​រក្សាបាន​គុណភាព​ផ្គត់ផ្គង់​សេវា​ទូរ​សព្ទ​។ លោក Watson បាន​និយាយថា​៖«៧០% នៃ​អង់​តែ​ន​សេវា​របស់​ពួកយើង គឺ​ត្រូវបាន​ផ្គត់ផ្គង់​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ ហើយ​ជាមួយនឹង​ជំនួយ​បន្ថែម​ពី​ម៉ាស៊ីនភ្លើង អតិថិជន​របស់​ពួកយើង នឹង​នៅតែ​អាច​ប្រើប្រាស់​បណ្តាញទូរស័ព្ទ ប្រកបដោយ​គុណភាព និង​ប្រើបាស់​សេវាកម្ម​ដែល​អាច​ជឿទុកចិត្ត​បាន​។ អ៊ី​ន​ធើ​ណេ​ត Cellcard 4G LTE គឺជា​បណ្តាញទូរស័ព្ទ​ដែល​លឿន​បំផុត និង​គួរ​ជាទី​ទុកចិត្ត​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ពួកយើង​នឹង​នៅតែ​បន្ត​ផ្តល់ជូន​សេវាកម្ម​របស់​ពួកយើង​អោយបាន​ល្អ ទោះបី​ក្នុង​កាលៈទេសៈ​ណាក៏ដោយ​រួមទាំង​បញ្ហា​កង្វះ​អគ្គិសនី​នេះ​ផងដែរ​»​។​
 
​សូមបញ្ជាក់ថា កម្មវិធី​បញ្ចូល​លុយ​ហើយ​ឈ្នះ ដែលមាន​ម៉ាស៊ីនភ្លើង​ជា​រង្វាន់ –  បន្ថែម​លើ​រង្វាន់​ផ្សេងៗ​ទៀត ចាប់ផ្ដើម​ដំណើរការ​រយៈពេល ៦០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី ២៧ ខែមីនា ដល់​ថ្ងៃទី​២៥ ខែឧសភា​៕


 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com