អត្ថបទពាណិជ្ជកម្ម
ហេតុអ្វី គ្រប់គ្នា​លង់​ស្រលាញ់ OPPO F11 Pro?
29, Mar 2019 , 4:36 pm        
រូបភាព
ដោយ: ថ្មីៗ
​មាន​មនុស្ស​ជាច្រើន បាន​លង់​ស្រលាញ់​ទូរស័ព្ទ OPPO F11 Pro ស្ទើរតែ​មិនគួរ​ឲ្យ​ជឿ ដោយសារតែ​នៅ​ថ្ងៃ​ចុងក្រោយ នៃ​កម្មវិធី Pre-Order មាន​មនុស្ស​ជាច្រើន​បាននាំគ្នា កម្មង់​ទូរស័ព្ទ F11 pro យ៉ាង​សន្ធឹកសន្ធាប់​។ គឺជា​ការ Pre-Order ហួស​ពី​ការរំពឹងទុក​របស់​ក្រុមហ៊ុន OPPO នៅ​កម្ពុជា រហូតដល់​ថ្នាក់​អតិថិជន​ខ្លះ មានប្រតិកម្ម​ចំពោះ​ការបិទ​កម្មវិធី Pre-Order មុន​ថ្ងៃ​កំណត់ ដោយសារតែ​ពួកគេ​មិនអាច​ទទួលបាន​ផលិតផល បាន​នៅ​ថ្ងៃ​លក់​ដំបូង​កាលពី​ម្សិលមិញ និង​មិនអាច​ឆ្លើយតប​តាម​ការ​កម្មង់​របស់​អតិថិជន​របស់​ពួកគេ​បាន​នោះ​។  នៅ​ថ្ងៃ​លក់​ដំបូង ម្សិលមិញ​ទៀត​នេះ​សោត យើង​សង្កេតឃើញថា មាន​អតិថិជន​ជាច្រើន បានមក​ទទួលយក​ទូរស័ព្ទ​នៅតាម​បណ្តា​ហាង​លក់​ទូរស័ព្ទ​នានា ដែល​ពួកគេ​បាន​កម្មង់​ទុក សឹងតែ​គ្រប់​ហាង​លក់​ទូរស័ព្ទ​តែម្តង​។
 
​តើ​មាន​មូលហេតុ​អ្វី​ទៅបាន​ជា F11 Pro ទទួលបាន​ការគាំទ្រ ពី​សំណាក់​អតិថិជន​ច្រើន​បែបនេះ​? ហើយ​ហេតុអ្វី​បានជា​ការផ្តល់ជូន​ទូរស័ព្ទ F11 Pro មិនអាច​តម្រូវ​ទៅតាម​ការ​កម្មង់​នៅក្នុង​ទីផ្សារ​ដូច្នេះ​? 


 
​ជាការ​ពិតណាស់ តាម​ការ​ឲ្យ​ដឹង​របស់​ក្រុមហ៊ុន គ្រប់​ម៉ូ​ឌែ​ល​ស៊េរី F របស់ OPPO តែងតែ​ទទួលបាន​គាំទ្រ​ច្រើន​ពី​អតិថិជន ជា​យូរណាស់​មកហើយ ហើយ​ស៊េរី F នេះ គឺ​លក់ដាច់​ខ្លាំងណាស់​ពីមួយ​ម៉ូ​ឌែ​ល ទៅមួយ​ម៉ូ​ឌែ​ល សឹងតែ​លក់ដាច់​អស់​ស្តុក​តែម្តង នៅលើ​ទីផ្សារ​អាស៊ី​។ ម្យ៉ាងវិញទៀត មូលហេតុ​យឺតយ៉ាវ ក្នុងការ​ផ្តល់ជូន​ផលិតផល​ទូរស័ព្ទ F11 Pro ដោយសារតែ​ផលិតផល F11 Pro ចេញមក​ភ្លាម ត្រូវតែ​ឆ្លងកាត់​ភាព​សម្រិតសម្រាំង  និង​ត្រួតពិនិត្យ​យ៉ាងច្បាស់​លាស់ ពី​ក្រុម​អ្នកជំនាញ​នៅ​ខាង​រោងចក្រ​ផលិត​ធំៗ ដែលមាន​ច្រើន​ដំណាក់កាល​។ លើសពីនេះ នៅពេលដែល​ការ​កម្មង់​កាន់តែច្រើន នោះ​ការផលិត​ត្រូវ​បង្កើន​ទ្វេដង ដែល​បណ្តាល​ឲ្យ​មាន​ភាពយឺតយ៉ាវ​បន្តិច​។ 
 
​ភាគី​ក្រុមហ៊ុន OPPO បាន​បន្ថែមទៀតថា​៖«​បើ​យើង​ក្រលេកមើល​ម៉ូ​ឌែ​ល F11 Pro  នៅក្នុង​ទីផ្សារ​លក់​វិញ មិន​ថា​នៅលើ​កាមេរ៉ា រូបរាង និង​បច្ចេកវិទ្យា​ទេ គឺ​ត្រូវ​ឆ្លងកាត់​ក្រុម​អ្នកជំនាញ​ត្រួតពិនិត្យ យ៉ាង​យកចិត្តទុកដាក់​បំផុត ដើម្បី​ធ្វើ​ឲ្យ​កាមេរ៉ា​ភ្លោះ​ខាងក្រោយ ទំហំ 48MP របស់ F11 Pro ក្លាយជា​អ្នកជំនាញ​ថតរូប​បែប​Portrait សម្រាប់​អ្នកប្រើប្រាស់ 24 ម៉ោង ប្រកបដោយ​គុណភាព​ខ្ពស់​»​។ មិន​ត្រឹមតែ​ប៉ុ​ណ្នោះ F11 Pro បាន Update ទាំង Software និង Hardware ដើម្បី​ទទួលបាន​នូវ​ទូរស័ព្ទ​មួយគ្រឿង ដែល​អាច​ថតរូប​ច្បាស់​ឥតខ្ចោះ នៅ​ទី​ងងឹត​។ នេះ​ជាការ​បន្ថែម​ពី​ខាង​ក្រុមហ៊ុន​។ 
 
​បើ​និយាយ​ពី​កាមេរ៉ា​ភ្លោះ​ខាងក្រោយ​វិញ មាន​ទំហំ 48 MP របស់ F11 Pro ដើមឆ្នាំ​២០១៩​នេះ បាន Update  ជាង​ម៉ូ​ឌែ​ល​មុនៗ ទាំង​ទំហំ និង​បច្ចេកវិទ្យា​ទំនើប ដែល​ជំរុញ​ឲ្យ​រូបភាព​ដែល​ថត​ចេញមក​កាន់តែច្បាស់ ពណ៌​កាន់តែ​ស្រស់បំព្រង និង​ផ្ទៃមុខ​របស់​មនុស្ស​វិញ​កាន់តែ​ដូច​ធម្មជាតិ​ពិតៗ​។ មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ ចំណុច​សំខាន់​ផ្សេងៗ​ទៀត របស់ F11 Pro ដែល​ធ្វើ​ឲ្យ​អតិថិជន​កញ្ជ្រោល​ចង់បាន ដោយសារតែ​វា​មាន​ថ្ម​ទំហំ 4000MAh , មាន​បច្ចេកវិទ្យា​ជំនួយ​ល្បឿន Hyper Boost , មាន​ពណ៌​ខាងក្រោយ​បែប Gradient ដ៏​គួរ​ឲ្យ​ទាក់ទាញ​ចំនួន​ពីរ​ពណ៌ គឺ Thunder Black និង Arura green កាន់តែ​ស្រស់ស្អាត និង​កាន់តែ​ថ្លៃថ្នូរ​។ ចំណុច​ទាំងអស់​នេះហើយ បានធ្វើ​ឲ្យ​អ្នកប្រើប្រាស់​គ្រប់រូប​ចង់បាន និង​បាន​កម្មង់​ទុក​មាន​សន្ទុះ​ខ្លាំង​ដូច្នេះ​។  


 
​សូម​បញ្ចាក់​ថា​ទូរស័ព្ទ OPPO F11 Pro តម្លៃ​ត្រឹមតែ 339$ ជា​តម្លៃ​ដ៏​ពិសេស​មួយ ដែល​អតិថិជន​គ្រប់គ្នា​អាច​ទទួលយកបាន ប៉ុន្តែ​បើ​និយាយ​ពីមុខ​ងារ​បច្ចេកវិទ្យា និង​កម្មវិធី​ផ្សេងៗ​វិញ មិនបាច់​ថ្លែង​ទេ គឺថា​កប់​ស៊េរី​តែម្តង បើ​មិន​ជឿ​សាក​ជាវ​មួយគ្រឿង​ទៅ ដឹង​ហើយ​។ ក្រុមហ៊ុន​បានបញ្ជាក់​សង្កត់ធ្ងន់ថា ចំពោះ​អតិថិជន​ដែល​បាន​កម្មង់​ទូរស័ព្ទ F11 Pro ហើយ មិនទាន់​ទទួលបាន​ទូរស័ព្ទ សូម​លោកអ្នក​មេត្តា​រង់ចាំ​បន្តិច​ដោយ សារ​តែ​ពេលនេះ ក្រុមហ៊ុន OPPO បាន​នឹង​កំពុង​បង្កើន​សង្វាក់​ផលិតកម្ម​របស់ខ្លួន ដើម្បី​នាំយក​ទូរស័ព្ទ F11 Pro ដ៏​ស្រស់ស្អាត មកដល់​ដៃ​លោកអ្នក​ជាក់​ជាមិនខាន​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)    

© រក្សាសិទ្ធិដោយ thmeythmey.com